ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បាញ់ប្រហារសម្លាប់មនុស្ស ៧ នាក់នៅព្រះវិហារមួយកន្លែងក្នុងប្រទេសហ្សកដានី

ហេតុការណ៍បាញ់ប្រហារយ៉ាងរន្ធត់ បានកើតឡើងនៅក្នុងប្រទេសហ្សកដានី កាលពីថ្ងៃសុក្រម្សិលមិញនេះ ខណៈដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ២ នាក់ បានបើកការបាញ់រះយ៉ាងកម្រោលនៅក្នុងព្រះវិហារ Hammoud ដែលស្ថិតនៅក្នុងខេត្ត Karak ដោយបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៧ នាក់ និងរាប់សិបនាក់ទៀត រងរបួស។ យោងតាមសាក្សីម្នាក់បានបញ្ជាក់ថា មានមនុស្សចន្លោះពី ១៥០ ទៅ ២០០ នាក់ កំពុងស្ថិតនៅខាងក្នុង និងជុំវិញបរិវេណព្រះវិហារ នៅពេលដែលការបាញ់ប្រហារ ផ្ទុះឡើង ដោយក្រុមខ្មាន់កាំភ្លើង បានជិះរថយន្តមួយគ្រឿងមកដល់ទីតាំងកើតហេតុ និងបានទាញអាវុធបើកការបាញ់រះរយៈពេលប្រមាណ ៥ នាទី មុនពេលបើករថយន្តគេចខ្លួនបាត់ស្រមោល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ហេតុការណ៍បាញ់ប្រហារយ៉ាងរន្ធត់ បានកើតឡើងនៅក្នុងប្រទេសហ្សកដានី កាលពីថ្ងៃសុក្រម្សិលមិញនេះ ខណៈដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ២ នាក់ បានបើកការបាញ់រះយ៉ាងកម្រោលនៅក្នុងព្រះវិហារ Hammoud ដែលស្ថិតនៅក្នុងខេត្ត Karak ដោយបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៧ នាក់ និងរាប់សិបនាក់ទៀត រងរបួស។ យោងតាមសាក្សីម្នាក់បានបញ្ជាក់ថា មានមនុស្សចន្លោះពី ១៥០ ទៅ ២០០ នាក់ កំពុងស្ថិតនៅខាងក្នុង និងជុំវិញបរិវេណព្រះវិហារ នៅពេលដែលការបាញ់ប្រហារ ផ្ទុះឡើង ដោយក្រុមខ្មាន់កាំភ្លើង បានជិះរថយន្តមួយគ្រឿងមកដល់ទីតាំងកើតហេតុ និងបានទាញអាវុធបើកការបាញ់រះរយៈពេលប្រមាណ ៥ នាទី មុនពេលបើករថយន្តគេចខ្លួនបាត់ស្រមោល។ ភ្លាមៗបន្ទាប់ពីសោកនាដកម្មនេះកើតឡើង ព្រះមហាក្សត្រនៃប្រទេសហ្សកដានី King Abdullah II បានចេញរាជសារសម្តែងការសោកស្តាយ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការឆ្លើយតបដោយកណ្តាប់ដៃដែក ចំពោះការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែថា ខេត្ត Karak ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្សកដានី គឺជាតំបន់ដែលមានប្រជាជនកាន់សាសនាគ្រិស្ដរស់នៅច្រើន បើទោះបីជាប្រទេសហ្សកដានីទាំងមូល គឺជាប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាមក៏ដោយ៕អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14277",
  "languageVersionId": "8077",
  "visibilityVersion": "6",
  "versionToken": "a1.2qDfpIXIBVh3W5yfTgUgG7oh3XqZyG_X9ODH_E3bXrw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។