ក្រសួងរ៉ែបន្តចាត់ការមេខ្លោងរ៉ែមាសខុសច្បាប់ ព្រមទាំងពន្លឿនការបន្សាបសំណល់គីមីនៅមណ្ឌលគិរី
ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ពីការបន្តចាត់វិធានការច្បាប់លើអ្នកពាក់ព័ន្ធនឹងអាជីវកម្មរ៉ែមាសខុសច្បាប់ នៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយភ្ជាប់ជាមួយប្រតិបត្តិការប្រមូល និងបន្សាបសំណល់គីមី ដើម្បីការពារបរិស្ថាន និងប្រភពទឹក។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ស្ថាប័នអយ្យការ និងតុលាការ កំពុងបន្តនីតិវិធីច្បាប់ចំពោះមេខ្លោង និងជនល្មើសពាក់ព័ន្ធនឹងសកម្មភាពជីករ៉ែអនាធិបតេយ្យ។
ខ្លឹមសារប្រភព
ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ពីការបន្តចាត់វិធានការច្បាប់លើអ្នកពាក់ព័ន្ធនឹងអាជីវកម្មរ៉ែមាសខុសច្បាប់ នៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយភ្ជាប់ជាមួយប្រតិបត្តិការប្រមូល និងបន្សាបសំណល់គីមី ដើម្បីការពារបរិស្ថាន និងប្រភពទឹក។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ស្ថាប័នអយ្យការ និងតុលាការ កំពុងបន្តនីតិវិធីច្បាប់ចំពោះមេខ្លោង និងជនល្មើសពាក់ព័ន្ធនឹងសកម្មភាពជីករ៉ែអនាធិបតេយ្យ។ ទន្ទឹមនឹងនេះ ក្រសួងបានសហការជាមួយក្រុមហ៊ុនស្របច្បាប់ ដើម្បីប្រមូលកាកសំណល់រ៉ែដែលមានសារធាតុគីមី យកទៅបន្សាបតាមបច្ចេកទេសនៅទីតាំងមានសុវត្ថិភាព។
វិធានការនេះមានគោលបំណងទប់ស្កាត់ការជ្រាបសារធាតុគីមីចូលក្នុងប្រភពទឹកលើដី និងក្រោមដី ដែលអាចបង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខុមាលភាពសាធារណៈ។
ក្រសួងក៏បានលើកឡើងថា ការតវ៉ារបស់អាជីវករខុសច្បាប់មួយចំនួនតាមបណ្តាញសង្គម មិនបានឆ្លុះបញ្ចាំងពីហានិភ័យពិតប្រាកដនៃការប្រើប្រាស់គ្រឿងចក្រ រំសេវផ្ទុះ និងសារធាតុគីមីក្នុងសកម្មភាពទាំងនេះឡើយ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់អាជីវកម្មរ៉ែខុសច្បាប់ និងគាំទ្រតែសកម្មភាពរ៉ែដែលអនុវត្តតាមច្បាប់ ដើម្បីធានាផលប្រយោជន៍សេដ្ឋកិច្ច និងសហគមន៍ ព្រមទាំងការពារធនធានធម្មជាតិ និងសុខភាពប្រជាពលរដ្ឋ៕អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "14278",
"languageVersionId": "8085",
"visibilityVersion": "6",
"versionToken": "a1.UpmT4FiEdSyQwAAC1xyJmTb6RFYVnmUhMonNdeXItMc"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
