ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងបរិស្ថាន ជំរុញឱ្យរួមគ្នាការពារបរិស្ថាន និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មសត្វព្រៃខុសច្បាប់!

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានធ្វើការជំរុញឱ្យរួមគ្នាការពារបរិស្ថាន និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ ដោយការពារធម្មជាតិ និងសត្វព្រៃ មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយនោះទេ ប៉ុន្តែវាជាតួនាទីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍។ ក្នុងកម្មវិធី «អច្ឆរិយធម្មជាតិនៃកម្ពុជា» នារសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងសារគន្លឹះសំខាន់ៗ ដើម្បីបំផុសស្មារតីស្រឡាញ់ និងការពារធនធានធម្មជាតិនៅកម្ពុជាឱ្យកាន់តែមាននិរន្តរភាព។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានធ្វើការជំរុញឱ្យរួមគ្នាការពារបរិស្ថាន និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ ដោយការពារធម្មជាតិ និងសត្វព្រៃ មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយនោះទេ ប៉ុន្តែវាជាតួនាទីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍។  ក្នុងកម្មវិធី «អច្ឆរិយធម្មជាតិនៃកម្ពុជា» នារសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងសារគន្លឹះសំខាន់ៗ ដើម្បីបំផុសស្មារតីស្រឡាញ់ និងការពារធនធានធម្មជាតិនៅកម្ពុជាឱ្យកាន់តែមាននិរន្តរភាព។ ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ បានសង្កត់ធ្ងន់លើកឡើងចំៗអំពីបញ្ហាសត្វព្រៃ ដោយបានព្រមានថា ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការបង្ហាញពីសត្វព្រៃក្នុងរូបភាពផ្សេងៗដែលមិនមានការអនុញ្ញាត គឺជារឿងខុសច្បាប់។ ឯកឧត្តម បានពន្យល់ថា សកម្មភាពផ្សព្វផ្សាយទាំងនោះ គឺជាការជំរុញ និងលើកទឹកចិត្តដោយប្រយោលឱ្យមានការបរបាញ់ ការទាក់ចាប់ និងការជួញដូរសត្វព្រៃ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងការងារអភិរក្សធនធានធម្មជាតិ។ ឯកឧត្តម បានបន្ថែមថា«ការការពារធម្មជាតិ និងសត្វព្រៃ មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយនោះទេ ប៉ុន្តែវាជាតួនាទីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ យុវជន និងសហគមន៍មូលដ្ឋាន ដើម្បីបន្សល់ទុកនូវមរតកធម្មជាតិដ៏មានតម្លៃនេះសម្រាប់កូនចៅជំនាន់ក្រោយ»៕ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "14236",
  "languageVersionId": "8620",
  "visibilityVersion": "6",
  "versionToken": "a1.X2z7ZRkyw2KXkwVz31anInMwgWFU9P1vvC69KARXLwY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។