សេចក្តីជូនដំណឹង ស្តីពីករណីជនខិលខូចលួចប្រើប្រាស់ទំព័រហ្វេសប៊ុក (Facebook Page) “មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ”
ក្នុងនាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសាធារណជនទាំងអស់ ដែលបានតាមដាន និងគាំទ្រសកម្មភាពការងាររបស់មន្ទីរទេសចរណ៍កន្លងមក។ ដោយបច្ចុប្បន្ន ទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ត្រូវបានជនខិលខូចបានគ្រប់គ្រង និងប្រើប្រាស់ដោយខុសច្បាប់។
ខ្លឹមសារប្រភព

ជាមួយគ្នានេះ ខ្ញុំបាទសូមសម្តែងនូវការអភ័យទោសចំពោះបញ្ហាអសកម្ម ឬផលប៉ះពាល់ដែលបានកើតឡើងដោយអចេតនា ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការយោគយល់ និងការរង់ចាំរបស់សាធារណជន ខណៈដែលមន្ទីរទេសចរណ៍កំពុងសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចជំនាញដើម្បីដោះស្រាយស្របតាមផ្លូវច្បាប់។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដែលមិនមែនចេញពីប្រភពផ្លូវការរបស់មន្ទីរទេសចរណ៍នាពេលកន្លងមកនេះ។ សូមគោរពអរគុណ!
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14196",
"languageVersionId": "8642",
"visibilityVersion": "6",
"versionToken": "a1.nXt0vFL-KeZkZkHNOc9TzzwTpF4IdjA--C4y19szU18"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។