កម្ពុជាធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន២ទីតាំងបន្ថែម នៅខេត្តតាកែវ ចងក្រងជាឯកសារដាក់បញ្ចូលក្នុងបញ្ជីយូណេស្កូ!
នាអំឡុងខែតុលានេះក្រុមការងារជំនាញនៃនាយកដ្ឋានបុរាណវិទ្យា និងក្រុមស្រាវជ្រាវនិងចងក្រងឯកសារអង្គរបុរី-ភ្នំដា បានចុះធ្វើកំណាយស្រាវជ្រាវបន្ថែមចំនួនពីរទីតាំងនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៦-២៥ ខែតុលា ឆ្នាំ២០២៦។ កំណាយលើកនេះ បានផ្តោតទៅលើទីតាំងសំខាន់ចំនួនពីរ គឺបរិវេណក្នុងប្រាសាទភ្នំដា និងទួលយាយពុត ស្ថិតនៅក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល។
ខ្លឹមសារប្រភព

តាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា គោលបំណងសំខាន់នៃការបើកកំណាយស្រាវជ្រាវលើកនេះ គឺដើម្បីប្រមូលទិន្និទ័យបុរាណវិទ្យាសំខាន់ៗសម្រាប់ជាមូលដ្ឋានសំខាន់ក្នុងការរៀបចំចងក្រងឯកសារ ដាក់បញ្ចូលទីតាំងនេះ ទៅក្នុងបញ្ជីនៃបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
សូមជម្រាបថា មុនបិតបញ្ចប់បេសកកម្មនៃការបើកកំណាយស្រាវជ្រាវនេះ ក្រុមការងារក៏បានរៀបចំការផ្សព្វផ្សាយលទ្ធផលបឋមជូនដល់ថ្នាក់ដឹកនាំ អាជ្ញាធរ យុវជន និងសិស្សានុសិស្ស នៃស្រុកអង្គរបុរីសរុបចំនួន៦៨នាក់ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់នៅទីតាំង«ទួលយាយពុត»ស្ថិតក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ។ គោលបំណងសំខាន់ៗនៃការផ្សព្វផ្សាយនេះ គឺដើម្បីបង្ហាញពីសារសំខាន់នៃសំណល់បុរាណវិទ្យាផ្សេងៗដែលក្រុមជំនាញបានប្រទះឃើញក្រោយពេលកំណាយ និងបញ្ជ្រាបចំណេះដឹង និងជម្រុញស្មារតីចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ ដល់យុវជន និងសាធារណជន។ដោយលទ្ធផលកំណាយស្រាវជ្រាវលម្អិត នឹងមានបង្ហាញនិងផ្សព្វផ្សាយជូនបន្ថែមទៀតនាពេលបញ្ចប់ការសិក្សាវិភាគ និងការចងក្រងជារបាយការណ៍ផ្សេងៗ៕ដោយ៖ ស្រីពី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "14240",
"languageVersionId": "8727",
"visibilityVersion": "5",
"versionToken": "a1.2wgZsnzIRxYIh9z7v-6bnrmoUQjcyEAeRE7QKPdHT8g"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។