ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជានិងវៀតណាមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅភ្នំពេញ

កម្ពុជានិងវៀតណាមកំពុងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី តាមរយៈគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ ដើម្បីបង្កើនឱកាសតាំងបង្ហាញ ផ្សព្វផ្សាយ និងចែកចាយផលិតផលរបស់ប្រទេសទាំងពីរ។ នាពេលថ្មីៗនេះ នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល និងដឹកនាំប្រតិភូពាណិជ្ជករកម្ពុជា ចូលរួមកិច្ចចរចា និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងក្រុមហ៊ុន MEKONG TÂY NINH GROUP និង KC MARKET GROUP។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្ពុជានិងវៀតណាមកំពុងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី តាមរយៈគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ ដើម្បីបង្កើនឱកាសតាំងបង្ហាញ ផ្សព្វផ្សាយ និងចែកចាយផលិតផលរបស់ប្រទេសទាំងពីរ។ នាពេលថ្មីៗនេះ នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល និងដឹកនាំប្រតិភូពាណិជ្ជករកម្ពុជា ចូលរួមកិច្ចចរចា និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងក្រុមហ៊ុន MEKONG TÂY NINH GROUP និង KC MARKET GROUP។ គម្រោងនេះមានគោលដៅពង្រឹងទំនាក់ទំនងធុរកិច្ច និងបើកឱកាសទីផ្សារថ្មីៗសម្រាប់ពាណិជ្ជករនៃប្រទេសទាំងពីរ។ ក្នុងនោះ កម្ពុជានឹងមានឱកាសនាំចេញកសិផល និងផលិតផលដែលមានសក្តានុពលទៅកាន់ទីផ្សារវៀតណាម និងទីផ្សារអន្តរជាតិ ខណៈផលិតផលពីវៀតណាមក៏អាចទទួលបានឱកាសចូលទីផ្សារកម្ពុជាកាន់តែទូលំទូលាយផងដែរ។ ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្តោតលើការសម្រួលឯកសារ និងនីតិវិធីនាំចូល-នាំចេញ ការអនុលោមតាមច្បាប់ និងស្តង់ដាគុណភាព ព្រមទាំងការបង្កើតយន្តការទូទាត់ដែលមានសុវត្ថិភាព និងទំនុកចិត្ត។ ជម្រើសមួយដែលត្រូវបានលើកឡើង គឺការប្រើប្រាស់លិខិតឥណទាន (Letter of Credit – L/C) តាមរយៈធនាគារ ដើម្បីកាត់បន្ថយហានិភ័យក្នុងប្រតិបត្តិការទិញ-លក់ទំនិញ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការកំណត់កម្រៃសេវាតាមភាគរយនៃការលក់ ឬលទ្ធផលអាជីវកម្ម ដើម្បីកាត់បន្ថយបន្ទុកចំណាយដំបូង និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមចូលរួមតាំងបង្ហាញ និងលក់ផលិតផលនៅមជ្ឈមណ្ឌលពាណិជ្ជកម្មដែលគ្រោងបង្កើតនៅរាជធានីភ្នំពេញ។ ការផ្តួចផ្តើមនេះត្រូវបានរំពឹងថា នឹងជួយពង្រីកឱកាសទីផ្សារ ពង្រឹងទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសទាំងពីរ និងជំរុញលំហូរពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម៕ អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "14554",
  "languageVersionId": "9581",
  "visibilityVersion": "6",
  "versionToken": "a1.O2TpEh2igbfXMX1d8THXZ-GmtlFnIsWTFvzfv_01f9A"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។