លោកស្រី María Machado មេដឹកនាំបក្សប្រឆាំងប្រទេសវេណេស៊ុយអេឡា វិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជាង ១០ ខែ
លោកស្រី María Corina Machado មេដឹកនាំបក្សប្រឆាំងដ៏លេចធ្លោ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរបស់ប្រទេសវេណេស៊ុយអេឡា បានវិលត្រឡប់មកកាន់មាតុភូមិវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជាង ១០ ខែ។ កន្លងមក លោកស្រី ម៉ាឆាដូ បានប្តេជ្ញាចិត្តជាច្រើនលើកច្រើនសារថានឹងវិលត្រឡប់មកមាតុភូមិវិញ នឹងបានបង្ហើបថា លោកស្រីនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្តងទៀត ប្រសិនបើការបោះឆ្នោតត្រូវបានរៀបចំឡើង។
ខ្លឹមសារប្រភព
លោកស្រី María Corina Machado មេដឹកនាំបក្សប្រឆាំងដ៏លេចធ្លោ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរបស់ប្រទេសវេណេស៊ុយអេឡា បានវិលត្រឡប់មកកាន់មាតុភូមិវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជាង ១០ ខែ។
កន្លងមក លោកស្រី ម៉ាឆាដូ បានប្តេជ្ញាចិត្តជាច្រើនលើកច្រើនសារថានឹងវិលត្រឡប់មកមាតុភូមិវិញ នឹងបានបង្ហើបថា លោកស្រីនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្តងទៀត ប្រសិនបើការបោះឆ្នោតត្រូវបានរៀបចំឡើង។ លោកស្រីបានចាកចេញពីប្រទេសវេណេស៊ុយអេឡា កាលពីខែធ្នូ ដើម្បីទៅទទួលពានរង្វាន់ណូបែលសន្តិភាពនៅប្រទេសន័រវែស សម្រាប់ការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យក្នុងប្រទេស ហើយលោកស្រីមិនបានវិលត្រឡប់មកមាតុប្រទេសវិញ ចាប់តាំងពីពេលនោះមក។
ហើយមួយខែក្រោយមក សហរដ្ឋអាមេរិកបានបើកការវាយប្រហារចាប់ខ្លួនគូប្រជែងរបស់លោកស្រី គឺអតីតលោកប្រធានាធិបតី Nicolás Maduro និងបានគាំទ្រលោកស្រី Delcy Rodríguez ឱ្យឡើងធ្វើជាប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡារហូតមកដល់ពេលបច្ចុប្បន្ន។
យ៉ាងណាមិញ បច្ចុប្បន្ន សហរដ្ឋអាមេរិ កបាននិងកំពុងធ្វើការជាមួយរដ្ឋាភិបាលស្តីទីវេណេស៊ុយអេឡា ដើម្បីតម្រង់ទិសប្រទេសនេះទៅរកការផ្លាស់ប្តូរប្រជាធិបតេយ្យ និងការផ្សះផ្សានយោបាយ ប៉ុន្តែបានផាត់ចេញលោកស្រី ម៉ាឆាដូ រូបនេះចេញពីជួរនយោបាយ៕អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14599",
"languageVersionId": "9683",
"visibilityVersion": "4",
"versionToken": "a1.HI86MxO_RQHyxuW_xYZCMv2to8l8MhFBRVJr-ihs7Qo"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
