អភិបាលខេត្តព្រះសីហនុ គាំទ្រគម្រោងសាងសង់ផែជលផលចំនួន ៣ ទីតាំង ក្រោមជំនួយរបស់ ADB ក្នុងទឹកប្រាក់ប្រមាណ ៧ លានដុល្លារ
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំគម្រោងសាងសង់ផែជលផលចំនួន ៣ ទីតាំង ក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានទីតាំងនៅភូមិកោះខ្យង សង្កាត់អូរជ្រៅ ក្រុងកំពង់សោម ភូមិជំពូខ្មៅ ស្រុកព្រៃនប់ និងមួយទីតាំងទៀតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានទំហំថវិកាសរុបប្រមាណ ៧ លានដុល្លារអាមេរិក។ យោងតាមការបញ្ជាក់ និងរបាយការណ៍របស់លោក ហិប សុខាន់ណារ៉ូ នាយកគ្រប់គ្រងទីលានទុកដាក់សំរាមខេត្តព្រះសីហនុលើកឡើងថា គម្រោងសាងសង់ផែទាំងបីទីតាំងនេះ មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "14662",
"languageVersionId": "9740",
"visibilityVersion": "3",
"versionToken": "a1.APPhW8gH7gaY1NxyORcxoc3fktygDlRouP5ABEPGpzk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
