ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បង្ក្រាបទីតាំង Online Scams នៅអគារ BALI2 ពាក់ព័ន្ធនឹងការបោកប្រាស់ផ្តល់ឱកាសការងារក្លែងក្លាយនៅក្រៅប្រទេស និងឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់

កម្លាំងសមត្ថកិច្ចចម្រុះនៃខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៨នាក់ ក្នុងនោះស្ត្រី ២នាក់ ព្រមទាំងដកហូតកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ ឯកសារសង្ស័យក្លែងក្លាយ និងត្រាមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្លាំងសមត្ថកិច្ចចម្រុះនៃខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៨នាក់ ក្នុងនោះស្ត្រី ២នាក់ ព្រមទាំងដកហូតកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ ឯកសារសង្ស័យក្លែងក្លាយ និងត្រាមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ទីតាំងដែលសមត្ថកិច្ចចុះត្រួតពិនិត្យ គឺអគារ BALI2 បន្ទប់លេខ B8 ជាន់ទី១៣ ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍អំពីសកម្មភាពគួរឱ្យសង្ស័យ។តាមព័ត៌មានដែលបានផ្តល់ឱ្យ សកម្មភាពសង្ស័យខាងលើពាក់ព័ន្ធនឹងការបោកប្រាស់ផ្តល់ឱកាសការងារក្លែងក្លាយនៅក្រៅប្រទេស (Work Scams)។ វត្ថុតាងដែលដកហូតបានរួមមាន កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៩គ្រឿង ទូរស័ព្ទដៃសម្រាប់បម្រើការងារចំនួន ៤គ្រឿង ឯកសារក្លែងក្លាយមួយចំនួន និងត្រាចំនួន ២។ ក្រោយប្រតិបត្តិការ ជនសង្ស័យទាំង ៨នាក់ រួមទាំងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់។ ចំណែកបន្ទប់ដែលជាទីតាំងប្រតិបត្តិការ ត្រូវបានប្រគល់ជូនម្ចាស់វិញដោយមិនមានការបិទឃ្លុំឡើយ ដោយសារម្ចាស់ទីតាំងបានសហការល្អ និងរាយការណ៍ជូនអាជ្ញាធរបានទាន់ពេលវេលា។ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "15187",
  "languageVersionId": "11333",
  "visibilityVersion": "5",
  "versionToken": "a1.Z6IxXLdKeezfT1qXYhqpMYmZuM7RRxdOMO2IuvPDfSA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។