រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេច ហ៊ុន សែន ពន្យល់យុទ្ធសាស្ត្រមិនបាញ់តប និងថាថៃត្រូវទទួលខុសត្រូវចំពោះការបំពានកិច្ចព្រមព្រៀង

សម្តេច ហ៊ុន សែន ថាកម្ពុជានឹងអត់ធ្មត់មិនបាញ់តប ដើម្បីជៀសវាងការស្លាប់របួសបន្ថែម និងការខូចខាតកិច្ចព្រមព្រៀងសន្តិភាព។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លើយតបក្នុងសុន្ទរកថាសាធារណៈ ចំពោះការទាមទារខ្លះឱ្យកងទ័ពកម្ពុជាបាញ់តបកងទ័ពថៃ។ សម្តេចថា កម្ពុជានឹងមិនបាញ់តបចំពោះការវាយប្រហាររបស់កងទ័ពថៃទៀតទេ។ សម្តេច ហ៊ុន សែន បានពន្យល់ថា បើកម្ពុជាបាញ់តប នឹងមានអ្នកស្លាប់ និងរបួសកាន់តែច្រើនទាំងសងខាង ហើយក៏ធ្វើឱ្យខូចកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួផងដែរ។ សម្តេចបានបញ្ជាក់ថា បញ្ហាកើតចេញពីភាគីថៃបំពានកិច្ចព្រមព្រៀងសន្តិភាព ដូច្នេះថៃត្រូវទទួលខុសត្រូវ និងពន្យល់ដោយខ្លួនឯងទៅកាន់មេដឹកនាំអាម៉េរិក ម៉ាឡេស៊ី និងប្រទេសពាក់ព័ន្ធផ្សេងទៀត ហើយកម្ពុជានឹងមិនទទួលកំហុសជំនួសប្រទេសដទៃឡើយ។ សម្តេចថា កម្ពុជាប្រកាន់ការអត់ធ្មត់ និងមិនបាញ់តប ព្រោះភាគីទាំងពីរបានឯកភាព និងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលមានម៉ាឡេស៊ី និងអាម៉េរិកជាសាក្សី ហើយចិន និងប្រទេសមិត្តផ្សេងទៀតក៏ដឹង។ បើកម្ពុជាឆ្លើយតបហួសហេតុ អាចបង្កជម្លោះការទូតធ្ងន់ធ្ងរ។ រាយការណ៍សរុបដោយស្ថានីយយើង
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16537",
  "languageVersionId": "14163",
  "visibilityVersion": "2",
  "versionToken": "a1.GlImsAkVl0tyIIN2fdX_c5mn_yEn4IY7pPZjnTXAlfo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។