រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ពលការិនីខ្មែរអាយុ១៨ឆ្នាំ សង្ស័យរងការរំលោភផ្លូវភេទពីទាហានថៃ៧នាក់

ពលការិនីខ្មែរអាយុ១៨ឆ្នាំ និងអ្នករួមដំណើរអះអាងថារងការបំពានពីទាហានថៃ ខណៈអាជ្ញាធរកម្ពុជាកំពុងជួយជនរងគ្រោះ និងប្រមូលភស្តុតាង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ពលការិនីខ្មែរអាយុ១៨ឆ្នាំម្នាក់ ដែលត្រឡប់ពីធ្វើការនៅថៃមកកម្ពុជាវិញ ត្រូវបានរាយការណ៍ថាត្រូវទាហានថៃ៧នាក់ចាប់យកទៅរំលោភផ្លូវភេទ នៅតំបន់ព្រំដែនកម្ពុជា–ថៃក្នុងខេត្តបាត់ដំបង។ តាមការរៀបរាប់របស់ជនរងគ្រោះ និងអ្នករួមដំណើរ មានមនុស្ស១៣នាក់ត្រឡប់មកជាមួយគ្នា ក្នុងនោះមានស្ត្រី៦នាក់ និងកុមារ១នាក់។ ទាហានឈុតខ្មៅថៃបានយកទូរសព្ទ៤គ្រឿង និងប្រាក់របស់ពួកគេ ហើយវាយ ទាត់ធាក់ គំរាមកំហែង និងប្រើកាំភ្លើងបំភ័យបុរសខ្មែរ។ ស្ត្រីវ័យក្មេងត្រូវបានចាប់យកទៅដោយបង្ខំ និងរំលោភផ្លូវភេទ រួចទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជា។ បច្ចុប្បន្ន អាជ្ញាធរកម្ពុជាកំពុងយកចិត្តទុកដាក់ជួយជនរងគ្រោះ និងប្រមូលភស្តុតាង។ រាយការណ៍សរុបដោយស្ថានីយយើង
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16536",
  "languageVersionId": "14160",
  "visibilityVersion": "2",
  "versionToken": "a1.3gRY5gh_7lVXR8Eo5RB7W5dipGQaTxpq3950q26BX4Y"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។