រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

CDI-IDC កោតសរសើរជំហរអត់ធ្មត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី

ប្រធាននិងសមាជិកគណៈកម្មាធិការប្រតិបត្តិ CDI-IDC បានកោតសរសើរជំហរអត់ធ្មត់របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត និងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) និងសមាជិកគណៈកម្មាធិការប្រតិបត្តិ បានបង្ហាញការកោតសរសើរ និងគាំទ្រយ៉ាងខ្ពង់ខ្ពស់ចំពោះជំហរអត់ធ្មត់ និងភាពឈ្លាសវៃរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី និងការគោរពនូវគោលការណ៍នយោបាយនិយមកណ្តាល។ លោក Andres Pastrana បានលើកឡើងថា កម្ពុជា បានបង្ហាញដល់ពិភពលោកនូវគុណតម្លៃដ៏សំខាន់របស់ការដឹកនាំនិយមកណ្តាល ដែលផ្តោតលើផលប្រយោជន៍ប្រជាពលរដ្ឋ ជឿជាក់លើដំណោះស្រាយដោយសន្តិភាព និងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់រយៈពេលវែង។ ការកោតសរសើរនេះ ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត CDI-IDC ដែលប្រព្រឹត្តទៅនៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល ចន្លោះថ្ងៃទី ២០-២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ក្នុងឱកាសនេះ កិច្ចប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍គាំទ្រ «បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ» ដោយមានចំណុចសំខាន់ៗដូចជា៖ កោតសរសើរតួនាទីសហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក      ដូណាល់ ត្រាំ, ប្រធានអាស៊ានប្តូរវេន អង់វ៉ា      អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី      និងតួនាទីសំខាន់របស់សាធារណរដ្ឋប្រជាមានិតចិន។ អំពាវនាវឱ្យភាគីទាំងអស់គោរពសេចក្តីថ្លែងការណ៍រួម ដើម្បីស្ដារឡើងវិញភាពធម្មតានៃជីវិតសង្គម      វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់។ អំពាវនាវឱ្យដោះលែងទាហានកម្ពុជាទាំង១៨រូបដោយគ្មានលក្ខខណ្ឌ។ ទទូចឱ្យបញ្ចប់នូវអំពើគ្រប់បែបយ៉ាង      ដែលប្រឆាំងនឹងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ      និងការរំលោភបំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិសហការជួយស្ដារឡើងវិញនូវតំបន់បេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌      ដែលរងការខូចខាតដោយសារប្រដាប់អាវុធដោយការបាញ់ផ្លោងកាំភ្លើងធំ      និងការទំលាក់គ្រាប់បែក៕ សេចក្តីថ្លែងការណ៍លើបានបញ្ជាក់អំពីការគាំទ្រខ្លាំងរបស់អង្គការអន្តរជាតិនិយមកណ្តាល ចំពោះបំណងប្រាថ្នារបស់កម្ពុជា ក្នុងការរក្សាសន្តិភាព និងស្ថិរភាពតំបន់ តាមរយៈការប្ដេជ្ញាចិត្តនយោបាយសន្តិវិធី និងការចូលរួមរបស់សហគមន៍អន្តរជាតិ។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16565",
  "languageVersionId": "14245",
  "visibilityVersion": "2",
  "versionToken": "a1.724Q2yC1dUmA1DuazcusTHJOyIf9_MSGZwNh8bL7JQs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។