ការសាងសង់ទំនប់អាងស្តុកទឹកធំជាងគេនៅកម្ពុជាសម្រេចបាន៤០%គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧
ចុច KPS99TV ដើម្បីអានព័ត៌មានបន្ថែម!
ខ្លឹមសារប្រភព
គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ សម្រេចការសាងសង់បានប្រមាណ ៤០% បើគិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ ទំនប់អាងស្តុកទឹកនេះ អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០លានម៉ែត្រគូប អាចស្រោចស្រពលើផ្ទៃដីជាង២៦ម៉ឺនហិកតា ដែលនឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជាបន្ទាប់ពីសាងសងរួចនៅចុងខែធ្នូ ឆ្នាំ២០២៧។ គម្រោងសាងសង់ទំនប់អាងស្តុកទឹកធំជាងគេនៅកម្ពុជានេះ បានចាប់ផ្តើមអនុវត្តកាលពីខែមករា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន។ ក្នុងនោះមាន៖ ទី១. អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីចំនួន២៦២ ៥០០ហិកតា ដែលនឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំង និងរដូវវស្សា។ ទី២. កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។ ទី៣. បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់ និងទី៤. ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16476",
"languageVersionId": "13978",
"visibilityVersion": "2",
"versionToken": "a1.FaskUWnbOB6yRB2OKh9XXNvPUb3Agx88tSkuLjcgKxo"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
