រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម ព្រមានអំពីឥទ្ធិពលព្យុះ “កូតូ” មកលើកម្ពុជា ចន្លោះថ្ងៃទី២៦–៣០ វិច្ឆិកានេះ

ក្រសួងធនធានទឹក និងឧតុនិយមបានព្រមានពីឥទ្ធិពលព្យុះកូតូលើខ្យល់មូសុងឦសាន និងផលប៉ះពាល់ដល់កម្ពុជា ចន្លោះថ្ងៃទី២៦ ដល់៣០ ខែវិច្ឆិកា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីអំពីស្ថានភាពព្យុះលេខ ២៧ ឈ្មោះ “កូតូ” (Koto) ដែលបានបង្កើតឡើងពីសម្ពាធទាបនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង ហើយកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង បក់ត្រួតលើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើដែនកម្ពុជាទាំងមូល។ ក្រសួងឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីព្យុះនេះប្រហែល ៣០% ចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលនឹងបណ្តាលឲ្យការប្រែប្រួលធាតុអាកាសកើតឡើងនៅតាមតំបន់ផ្សេងៗ។ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ តំបន់នីមួយៗនឹងមានស្ថានភាពអាកាសធាតុ៖ ១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើ ១៥% នៃផ្ទៃដី។ ២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ នឹងមានភ្លៀង និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់ ២០% នៃផ្ទៃដី។ ៣. តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ បរិមាណភ្លៀងអាចកើនឡើងកម្រិតមធ្យម ដោយមានខ្យល់បោកបក់ខ្លាំង និងបាតុភូតខ្យល់កន្ត្រាក់ប្រហែល ១០%។ ចំពោះរលកសមុទ្រអាចឡើងកម្ពស់ពី ០.៥០ ម៉ែត្រ ដល់ ២.៥០ ម៉ែត្រ។ ក្រសួងបានផ្ដល់អនុសាសន៍ដល់សាធារណជន ឱ្យប្រុងប្រយ័ត្នខ្ពស់ ពិសេសបងប្អូនធ្វើដំណើរតាមផ្លូវគោក និងទឹក និងអ្នកនេសាទតាមសមុទ្រ ក្នុងអំឡុងពេលមានឥទ្ធិពលព្យុះ។ ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។សូមសាធារណជនទទួលជ្រាបជាព័ត៌មាន។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "16590",
  "languageVersionId": "14320",
  "visibilityVersion": "3",
  "versionToken": "a1.fYack0scNFcRfOrQoh_1uFO2NvIgh5F0afR3iaOPJEs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។