ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតរំលែកទុក្ខដល់ប្រធានរដ្ឋសភាម៉ាឡេស៊ី ខណៈទឹកជំនន់ធ្ងន់ធ្ងរបង្កជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់
ប្រធានរដ្ឋសភាកម្ពុជាបានផ្ញើលិខិតរំលែកទុក្ខនិងសម្ដែងការអាណិតអាសូរដល់ប្រធានរដ្ឋសភាម៉ាឡេស៊ី និងគ្រួសាររងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀស។
ខ្លឹមសារប្រភព
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្ត គោរពជូន ឯកឧត្តមបណ្ឌិត តាន់ស្រ៉ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato' (Dr.) Johari bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី និងក្រុមគ្រួសាររបស់អ្នកដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលកំពុងវាយប្រហាររដ្ឋជាច្រើននៅទូទាំងប្រទេសម៉ាឡេស៊ី។
សម្តេចបានបង្ហាញពីក្តីសោកស្តាយ និងឆន្ទៈរួមឈាមរួមចិត្តជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏ដូចជាជនរងគ្រោះទាំងអស់ ក្នុងឧប្បត្តិហេតុទឹកជំនន់ដែលបានបណ្តាលឱ្យប្រជាជនរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់លំនៅឋាន និងទ្រព្យសម្បត្តិនានា។
សម្តេចមហារាជធិបតីឃួន សុដារី ក៏បានផ្ញើសារគាំទ្រ និងសូមអំពាវនាវឱ្យជនរងគ្រោះបានឆ្លងកាត់គ្រាអាក្រក់នេះដោយសុវត្ថិភាព និងត្រឡប់ទៅជីវិតប្រក្រតីឱ្យបានឆាប់រហ័ស។
ដោយ៖ KPS99TVTop of Form
Bottom of Form
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "16589",
"languageVersionId": "14317",
"visibilityVersion": "3",
"versionToken": "a1.A-hogqe4GbC9wFcvzjeSZoPzrQneB6sOwP4ibM1MtgE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
