តំបន់មួយចំនួនរបស់កម្ពុជានឹងចុះត្រជាក់ដល់១៨អង្សាសេដល់ថ្ងៃ៣០វិច្ឆិកា!
ក្រសួងធនធានទឹកព្យាករថា តំបន់ខ្លះនឹងចុះត្រជាក់ដល់១៨អង្សាសេ នៅថ្ងៃទី២៨–៣០ ខែវិច្ឆិកា ខណៈវាលទំនាបនិងមាត់សមុទ្រប្រហែល២០អង្សាសេ និងរលក០,៥០–១,៥០ម៉ែត្រ។
ខ្លឹមសារប្រភព
សីតុណ្ហភាពនឹងចុះត្រជាក់ដល់១៨អង្សាសេនៅតាមបណ្តាខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំដងរែក ព្រមទាំងតំបន់ជួរភ្នំក្រវាញរបស់ប្រទេសកម្ពុជា។ ការណ៍ដែលនាំឱ្យធាតុអាកាសចុះត្រជាក់ដូច្នេះ ដោយសារសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើប្រទេសកម្ពុជា។
ប៉ុន្តែក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ ទទួលរងឥទ្ធិពលត្រឹមកម្រិត ២០ភាគរយប៉ុណ្ណោះ នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក ឥទ្ធិពលនេះ នឹងធ្វើឱ្យតំបន់មួយចំនួនរបស់កម្ពុជាចុះត្រជាក់ដល់១៨អង្សាសេ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយពុំមានភ្លៀងធ្លាក់ទេ។ ចំណែក នៅតាមតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ មានសីតុណ្ហភាពចុះត្រជាក់ត្រឹម ២០អង្សាសេ។ រីឯ រលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រទៅ១,៥០ម៉ែត្រ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16448",
"languageVersionId": "13894",
"visibilityVersion": "2",
"versionToken": "a1.lvlC-PVMsogIO3JRySjb4X-6_nBcUNwUQnlXAiwvRxY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
