ទេសចរជិត១ម៉ឺននាក់ចូលទស្សនាប្រាសាទសំបូរព្រៃគុកក្នុងខែវិច្ឆិកាឆ្នាំ២០២៥
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាបានចំនួន ៩,៨២០នាក់ ក្នុងរយៈពេល១ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ក្នុងនោះ មានភ្ញៀវទេសចរបរទេសចំនួន ៣,៤៩៧នាក។
ខ្លឹមសារប្រភព
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាបានចំនួន ៩,៨២០នាក់ ក្នុងរយៈពេល១ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ក្នុងនោះ មានភ្ញៀវទេសចរបរទេសចំនួន ៣,៤៩៧នាក។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរជាតិសម្បូរព្រៃគុក។
គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅភូមិប្រាសាទសំបូរ ឃុំប្រសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានអង្គការយូណេស្កូ (UNESCO) សម្រេចចុះជាសម្បត្តិបេតិកភណ្ឌ ពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនៅទីក្រុងក្រាកាវ នៃប្រទេសប៉ូឡូញ។ តំបន់ប្រាសាទសំបូរព្រៃគុក មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ ភាគខាងជើងក្រុងស្ទឹងសែនប្រាសាទសំបូរព្រៃគុក និងមានទំហំធំទូលាយ ហើយក្នុងតំបន់នោះមានភូមិចំនួន៧។ រមណីយដ្ឋានសំបូរព្រៃគុកចែកជាតំបន់ធំៗគឺ៖ តំបន់អតីតរាជធានីនៅផ្នែកខាងលិច និងតំបន់ប្រាសាទនៅផ្នែកខាងកើត ខណ្ឌគ្នាដោយអូរមួយឈ្មោះគ្រូកែ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16439",
"languageVersionId": "13867",
"visibilityVersion": "2",
"versionToken": "a1.fMOL19sy4HHV95sBUlwszmkwW5vJ8nPKgAXKZKZFVBM"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
