បង្ក្រាបបទល្មើស Online Scam នៅខេត្តសៀមរាបឃាត់ខ្លួនជនបរទេស១៩នាក់
ជនសង្ស័យជាជនបរទេសចំនួន១៩នាក់ ក្នុងនោះជនជាតិបង់ក្លាដែស១៦នាក់ និងនេប៉ាល់៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ ធ្វើឡើងដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដឹកនាំចុះត្រួតពិនិត្យឆែកឆេរផ្ទះវីឡាជួលមួយកន្លែង ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ដោយសង្ស័យមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ខ្លឹមសារប្រភព
ជនសង្ស័យជាជនបរទេសចំនួន១៩នាក់ ក្នុងនោះជនជាតិបង់ក្លាដែស១៦នាក់ និងនេប៉ាល់៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។
ប្រតិបត្តិការនេះ ធ្វើឡើងដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដឹកនាំចុះត្រួតពិនិត្យឆែកឆេរផ្ទះវីឡាជួលមួយកន្លែង ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ដោយសង្ស័យមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ជាក់ស្តែង កម្លាំងសមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាជនបរទេសទាំង១៩នាក់ខាងលើ ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បន្ទាប់ពីក្រុមនេះ បានមកស្នាក់នៅខេត្តសៀមរាបទើបតែបានរយៈពេលប្រហែល០២សប្តាហ៍ ដើម្បីត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុន ដោយមានគោលដៅទៅប្រទេសផ្សេងៗ។
ក្រោយពីបង្ក្រាបជនសង្ស័យ កម្លាំងសមត្ថកិច្ច បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូរចំនួន៨គ្រឿង (កុំព្យូទ័រលើតុ ៧គ្រឿង-កុំព្យូទ័រយួរដៃ ១គ្រឿង) និងទូរសព្ទដៃចំនួន ៣៥គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ រីឯ ទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេស នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16437",
"languageVersionId": "13861",
"visibilityVersion": "2",
"versionToken": "a1.T7mDbofkDo2k8s3JUd7WkyYVxH8pfrzHJLDJIdawwV0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
