រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាកាសយានដ្ឋានខ្នាតអន្តរជាតិថ្មីចំនួន៣តម្លៃ៣,៦០០លានដុល្លាររបស់កម្ពុជាបានដាក់ឱ្យដំណើរការ!

កម្ពុជាបានដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី៣ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដែលមានទុនវិនិយោគសរុប៣,៦០០លានដុល្លារ៖ សៀមរាបអង្គរ តារាសាគរ និងតេជោ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្រលានយន្តហោះលំដាប់អន្តរជាតិថ្មីចំនួន៣ ដែលមានតម្លៃសរុប ៣,៦០០លានដុល្លារអាមេរិក របស់កម្ពុជា ត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ក្នុងរបាយការណ៍អបអរសាទរ«ទិវាជាតិអាកាសចរណ៍ស៊ីវិល»លើកទី១ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ របសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលម្អិតច្បាស់អំពីអាកាសយានខ្នាតដ្ឋានអន្តរជាតិទាំង៣ខាងលើ។ ទី១. គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ ប្រភេទ ៤E វិនិយោគក្រោមទឹកប្រាក់ ១,១០០លានដុល្លារអាមេរិក ជាគម្រោង Build-Operate-Transfer (BOT) ដែលបានសម្ពោធដាក់ឱ្យដំណើរការឆ្នាំ២០២៣។ ទី២. អាកាសយានដ្ឋានអន្តរជាតិអន្តរជាតិតារាសាគរ ប្រភេទ ៤D វិនិយោគក្រោមទឹកប្រាក់ ២០០លានដុល្លារអាមេរិក ជាគម្រោង Build-Own-Operate (BOO) ដែលបានសម្ពោធដាក់ឱ្យដំណើរការឆ្នាំ២០២៤។ ទី៣. អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ៤F និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ ២,៣០០លានដុល្លារអាមេរិក ដែលបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ សម្តេចធិបតី សង្កត់ធ្ងន់ថា ការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹង និងពង្រីកជាលំដាប់៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16430",
  "languageVersionId": "13840",
  "visibilityVersion": "2",
  "versionToken": "a1.BPa-jml2LBaGcdX4iVlc-HGBFx-VrL8lsBb78PmSf_I"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។