រដ្ឋមន្ត្រីវប្បធម៌៖ ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេពនឹងទទួលរងការចុះនរក៣២ជាន់
រដ្ឋមន្ត្រីវប្បធម៌ ភឿង សកុណា នៅថ្ងៃទី១៥ ធ្នូ បានថ្កោលទោសអ្នកបំផ្លាញបេតិកភណ្ឌ ដោយលើកឡើងពីនរក៣២ជាន់ និងអំពាវនាវឱ្យពលរដ្ឋរួបរួមគ្នា។
ខ្លឹមសារប្រភព
ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារតកូនតចៅ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួបរួមកម្លាំងសាមគ្គីគ្នាជាកម្លាំងតែមួយ និងបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃយើង៕
សម្រួល៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16463",
"languageVersionId": "13939",
"visibilityVersion": "2",
"versionToken": "a1.qU8VJY4JH1NJ-UDeBjnc8gtaOVtCqYXKnYw3Ak78q0g"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
