សម្តេចតេជោ ហ៊ុន សែន បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃដែលថា កម្ពុជាមានទាហានរុស្ស៊ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់យោធាថៃ
ប្រធានព្រឹទ្ធសភា ហ៊ុន សែន នៅថ្ងៃទី១៦ ធ្នូ បានបដិសេធថាមានជនជាតិរុស្ស៊ី ឬជនបរទេសផ្សេងទៀតចូលរួមប្រយុទ្ធ ឬជាទីប្រឹក្សាយោធារបស់កម្ពុជា។
ខ្លឹមសារប្រភព
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកបដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលថា កម្ពុជាមានទាហានរុស្ស៊ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់យោធាថៃ។ សម្តេចតេជោ បញ្ជាក់ថាកម្ពុជាពុំមានជនជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖
ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថាមានទាហ៊ានរស្ស៊ី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៊ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្ស៊ីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។
យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។
យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕ សម្រួល៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16462",
"languageVersionId": "13936",
"visibilityVersion": "2",
"versionToken": "a1.S7RuqkF3FTAI4IhnOV_wBIpVtVD39Y0cF2ZX-HI1634"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
