រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

គណៈប្រតិភូអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំប្រចាំផ្លូវ១៥ខ្សែប្រវែង៩៨,២០០ម៉ែត្រនៅខេត្តកំពត

រដ្ឋលេខាធិការ សៅ ជីវ័ន្ត ដឹកនាំគណៈប្រតិភូពិនិត្យការថែទាំផ្លូវ១៥ខ្សែ ប្រវែង៩៨,២០០ម៉ែត្រ នៅកំពត រួមមាន DBST ១ខ្សែ និងផ្លូវក្រួសក្រហម១៤ខ្សែ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំប្រចាំផ្លូវ១៥ខ្សែ ប្រវែងសរុប ៩៨,២០០ម៉ែត្រ ក្នុងនោះរួមមាន ផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ១ខ្សែ ប្រវែង៤,៨០០ម៉ែត្រ ស្ថិតនៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ និងផ្លូវក្រាលក្រួសក្រហមចំនួន១៤ខ្សែ ប្រវែងសរុប៩៣,៤០០ម៉ែត្រ ស្ថិតនៅស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត។ នាឱកាសនោះលោក ហ៊ សូរិន  ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតបានធ្វើរាយការណ៍អំពីវឌ្ឍនភាពរបស់មន្ទីរក្នុងការងាររថែទាំប្រចាំខ្សែផ្លូវទាំង១៥ខ្សែ សម្រេចបានលទ្ធផលបាន១០០% ដែលមន្ទីរអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។  លោកប្រធានមន្ទីរក៏បានលើកឡើងអំពីសារៈប្រយោជន៍ដែលប្រជាពលរដ្ឋទទួលបានពីផ្លូវទាំង១៥ខ្សែនេះ ដែលជួយសម្រួលដល់ការធ្វើចរាចរទៅមក ដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀន ការដឹកអ្នកជម្ងឺមកកាន់មណ្ឌលសុខភាពបានលឿនទាន់ពេលវេលា។  ក្នុងឱកាសនៃការចុះត្រួតពិនិត្យផ្លូវទាំ១៥ខ្សែនេះដែរ ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងបានធ្វើការផ្តាំផ្ញើរដល់មន្ទីអភិវឌ្ឍន៍ខេត្ត សូមធ្វើការត្រួតពិនិត្យលើការងារថែទាំផ្លូវខាងលើឱ្យបានល្អ ដើម្បីធានាគុណភាព សោភ័ណភាព និងសុវត្ថិភាព និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាផ្លូវទាំងនេះ  ពិសេសហាមឃាត់មិនឱ្យមានការដឹកលើសទម្ងន់កំណត់ ដើម្បីរក្សាបាននូវគុណភាពផ្លូវឱ្យការប្រើប្រាស់គង់វង្សបានយូរអង្វែង ពោលធ្វើយ៉ាងណាឲ្យពលរដ្ឋយល់ថា ផ្លូវទាំងនេះគឺជាទ្រព្យសម្បតិ្តរួមរបស់គាត់ទាំងអស់គ្នា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16411",
  "languageVersionId": "13783",
  "visibilityVersion": "2",
  "versionToken": "a1.S-QK4qtyTGSvMZMe5i7ts73YXbyyW9eS-H1fdToPnsU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។