រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ បំផុសសមាជិកកាយឫទ្ធិនារីកម្ពុជារួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ សម្រាប់ជូនវីរកងទ័ព និងប្រជាជនភៀសសឹក

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញថ្ងៃទី១៧ ខែធ្នូឱ្យកាយឫទ្ធិនារីនិងពលរដ្ឋដាំបន្លែឆាប់បានផល តាមសាលា ដីសហគមន៍ គេហដ្ឋាននិងវត្ត ដើម្បីប្រមូលជួយកងទ័ពនិងជនភៀសសឹក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា“ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ លោកជំទាវបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាសកម្មភាពធ្វើការចាប់ផ្តើមដាំបន្លែនៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ទុកសម្រាប់ផ្គត់ផ្គង់ដល់វីរកងទ័ព និងជួយដល់ជនភៀសសឹកបានមួយចំនួន”។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញរៀបចំបំផុសស្មារតីសមាជិកកាយឫទ្ធិនារីកម្ពុជា នាំគ្នាដាំបន្លែដើម្បីប្រមូលផលជូនដល់វីរកងទ័ពកម្ពុជាកំពុងប្រយុទ្ធការពារទឹកដីពីសត្រូវសៀមឈ្លានពាន និងប្រជាពលរដ្ឋកំពុងភៀសសឹក ដោយសារសង្គ្រាមឈ្លានពានបូរណភាពទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃ ។ លោកជំទាវបណ្ឌិតបានបន្តថា“សូមដាំបន្លែណាដែលឆាប់បានទទួលផល គឺចាប់ផ្តើមពីតូច តែលោកជំទាវចង់ឱ្យសិស្សសាលាមានការចូលរួមក្នុងគ្រាដ៏លំបាកជាមួយបងប្អូនវីរកងទ័ព”។ យើងជាកងទ័ពជួរក្រោយ ត្រូវរួមគ្នាដាំបន្លែ ដំណាំហូបផ្លែនានាតាមគេហដ្ឋាន សាលារៀន វត្តអារាម សហគមន៍ រួចប្រមូលផលរួមគ្នាឱ្យបានច្រើនអនេក ដើម្បីបន្តរំលែកជូនសមរភូមិជួរមុខ ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16408",
  "languageVersionId": "13774",
  "visibilityVersion": "2",
  "versionToken": "a1.FRMKYfAS6aHz4w_vo5UZguQuO25gAVmL-4jyoPt0ii4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។