រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា–រុស្ស៊ី ពង្រឹងទំនាក់ទំនងទ្វេភាគី ខណៈរុស្ស៊ីគាំទ្រការដោះស្រាយជម្លោះកម្ពុជា–ថៃដោយសន្តិវិធី

លោក ប្រាក់ សុខុន បានជួបឯកអគ្គរដ្ឋទូតរុស្ស៊ី Anatoly Borovik នៅថ្ងៃទី១៩ ខែធ្នូ ដើម្បីពិភាក្សាទំនាក់ទំនងទ្វេភាគី និងស្ថានភាពជម្លោះកម្ពុជា-ថៃ។ ភាគីទាំងពីរបដិសេធរបាយការណ៍ថាពលរដ្ឋរុស្ស៊ីជាទាហានស៊ីឈ្នួលនៅកម្ពុជា ហើយបានលើកឡើងពីការឈប់បាញ់និងជំនួយជនភៀសសឹក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា–រុស្ស៊ី លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងកត់សម្គាល់អំពីខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា–រុស្ស៊ី ដែលនឹងអបអរសាទរនៅឆ្នាំ២០២៦ខាងមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូត អំពីស្ថានភាពដ៏ធ្ងន់ធ្ងរនៃជម្លោះកម្ពុជា–ថៃ និងបានថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិត ព្រមទាំងការសម្តែងនូវសមានចិត្តអាណិតអាសូរចំពោះជនស៊ីវិល ដែលរងផលប៉ះពាល់ពីជម្លោះនេះ។ ភាគីទាំងពីរ បានសម្តែងក្តីបារម្ភដូចគ្នា ចំពោះផលប៉ះពាល់ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ហើយបានបដិសេធយ៉ាងតឹងរឹងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលគ្មានមូលដ្ឋាន ចោទប្រកាន់ថាពលរដ្ឋរុស្ស៊ី កំពុងបម្រើការជាទាហានស៊ីឈ្នួលនៅកម្ពុជា។ ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះឯកឧត្តម Anatoly Borovik ចំពោះការគាំទ្រដល់ការឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅរកដំណោះស្រាយដោយសន្តិវិធី។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ស្ថានទូតសហព័ន្ធរុស្ស៊ី ដែលបានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ ដល់ប្រជាជនភៀសសឹកជាច្រើនគ្រួសារ តាមរយៈកាកបាទក្រហមកម្ពុជា។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16122",
  "languageVersionId": "13350",
  "visibilityVersion": "2",
  "versionToken": "a1.bt21QzX9EQHLdaZqQn7M-FfEWYibdXdlhuF5-FR0-WA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។