រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចិនគាំទ្រការខិតខំរបស់អាស៊ានក្នុងដំណើរស្វែងរកផ្លូវបញ្ចប់សង្គ្រាមកម្ពុជា-ថៃ

ចិនគាំទ្រកិច្ចខិតខំរបស់អាស៊ាន ជាពិសេសម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ និងបន្តដើរតួនាទីស្ថាបនាក្នុងការបន្ថយភាពតានតឹង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សង្គ្រាមឈ្លានពានដោយក្រុមយោធាថៃមកលើទឹកដីកម្ពុជាបានឈានចូលសប្តាហ៍ទី៣ហើយ គិតចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥មក។ ទន្ទឹមនឹងនេះ ប្រទេសចិន តាមរយៈឯកឧត្តម គួរ ជ៉ាគុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសគាំទ្រ និងកោតសរសើរពីការខិតខំប្រឹងប្រែងរបស់អាស៊ានជាពិសេសប្រទេសម៉ាឡេស៊ី ដើម្បីឈានទៅបញ្ចប់ជម្លោះទាំងស្រុង និងទទួលបានសន្តិភាពពេញលេញ។ តាមទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី២២ ខែធ្នូ បានបញ្ជាក់សាជាថ្មីថា ប្រទេសចិន ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា ការប្រយុទ្ធគ្នានឹងបញ្ឈប់ ហើយសន្តិភាពនឹងត្រូវបានកសាងឡើងវិញជាថ្មី ដែលជាផលប្រយោជន៍ធំជាងសម្រាប់សន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែនរបស់ពួកគេ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ។ ទីក្រុងប៉េកាំង បាននិងកំពុងចូលរួមជាមួយភាគីទាំងពីរ ដើម្បីឈានឆ្ពោះទៅរកសន្តិភាពតាមមធ្យោបាយរបស់ខ្លួន។ បន្ថែមពីនេះ ប្រទេសចិននឹងបន្តធ្វើការយ៉ាងសកម្ម ដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាសម្រាប់ការបន្ថយភាពតានតឹង៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16091",
  "languageVersionId": "13257",
  "visibilityVersion": "2",
  "versionToken": "a1.D8WxRILAl9JdRtTJzNuE772iC9XmF4b2GyXVPF_Kao0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។