អភិបាលខេត្តកណ្តាលបានប្រមូលទិញបន្លែរបស់ ប្រជាកសិករក្នុងស្រុកអន្លុងវែងដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព
ប្រជាកសិករស្រុកអន្លុងវែង អរគុណឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដែលទិញបន្លែជួបបញ្ហាទីផ្សារដោយសារសង្គ្រាម ដើម្បីជួយជនភៀសសឹក និងគាំទ្រកងទ័ពការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
ខ្លឹមសារប្រភព
ប្រជាកសិករក្នុងស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យបានថ្លែងអំណរគុណ និងអរគុណចំពោះ ឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្តាលដែលបានប្រមូលទិញបន្លែរបស់ប្រជាកសិករដែលជួបបញ្ហាគ្មានទីផ្សារ ដោយសារសង្គ្រាមខ្មែរ-ថៃ ហើយបន្លែដែលប្រមូលទិញពីប្រជាកសិករ គឺដើម្បីយកទៅជួយជនភៀសសឹក និងឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពដែលបាននឹងកំពុងឈរជើងយ៉ាងអង់អាចក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីពីសត្រូវឈ្លានពានពួកយោធាថៃមកលើទឹកដីកម្ពុជារបស់យើង៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16077",
"languageVersionId": "13215",
"visibilityVersion": "2",
"versionToken": "a1.qKq4a4q16X-AUOCBHQC2srHJeOpKDELZqMNZQEs-f7s"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
