ប្រជាកសិករក្នុងស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យបានថ្លែងអំណរគុណ និងអរគុណចំពោះ ឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្តាលដែលបានប្រមូលទិញបន្លែរបស់ប្រជាកសិករដែលជួបបញ្ហាគ្មានទីផ្សារ ដោយសារសង្គ្រាមខ្មែរ-ថៃ ហើយបន្លែដែលប្រមូលទិញពីប្រជាកសិករ គឺដើម្បីយកទៅជួយជនភៀសសឹក និងឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពដែលបាននឹងកំពុងឈរជើងយ៉ាងអង់អាចក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីពីសត្រូវឈ្លានពានពួកយោធាថៃមកលើទឹកដីកម្ពុជារបស់យើង៕
ដោយ៖ ប៉ៃ សុឃីម









