លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខ និងជួយសង្គ្រោះជនភៀសសឹកពីតំបន់ព្រំដែនកម្ពុជា–ថៃ
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សួរសុខទុក្ខជនភៀសសឹក រួមមានចាស់ជរា ស្ត្រីមានផ្ទៃពោះនិងកុមារ ព្រឹកថ្ងៃទី២៦ ខែធ្នូ ដោយពាំនាំការបារម្ភពីថ្នាក់ដឹកនាំ ចែកអំណោយ និងអំពាវនាវបន្តជំនួយមនុស្សធម៌។
ខ្លឹមសារប្រភព
នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបជុំប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាច្រើន រួមមានចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក ដែលបានភៀសខ្លួនមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា–ថៃ បន្ទាប់ពីរងការឈ្លានពានពីកងទ័ពថៃ។
ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត និងដោយក្តីបារម្ភយ៉ាងខ្លាំង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋភៀសសឹកគ្រប់រូប។
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនជនភៀសសឹកគ្រប់ៗរូប ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រួលការលំបាកក្នុងស្ថានភាពបច្ចុប្បន្ន។
ស្ថិតក្នុងឱកាសដ៏មានន័យនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានឧបត្ថម្ភជាច្រើន រួមចំណែកជាមួយរាជរដ្ឋាភិបាល និងបានអំពាវនាវឱ្យបន្តផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត ក្នុងស្មារតី «ខ្មែរតែមួយ ខ្មែរជួយខ្មែរ»។
លោកជំទាវបណ្ឌិត ក៏បានគូសបញ្ជាក់ថា ក្នុងស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា ដៃម្ខាងកំពុងប្រយុទ្ធទប់ទល់នឹងសត្រូវឈ្លានពាន ខណៈដៃម្ខាងទៀត កំពុងបន្តជួយសង្គ្រោះ និងថែរក្សាសុវត្ថិភាពជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹកយ៉ាងយកចិត្តទុកដាក់បំផុត។
ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16069",
"languageVersionId": "13191",
"visibilityVersion": "2",
"versionToken": "a1.IjhUwupxNw1OAqsQwf4_qRVlK4a0dpLRC-Y6J6ZnXAE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
