ថៃបង្កើតព័ត៌មានក្លែងក្លាយ យកព័ត៌មានចាស់ក្នុងប្រទេសខ្លួន មកកាឡៃថា បានរឹបអូសសត្វព្រៃក្នុងពេលប្រតិបតិ្តការឈ្លានពានមកលើកម្ពុជា
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បដិសេធព័ត៌មានថាទ័ពថៃរឹបអូសតោ២ក្បាលនិងខ្លាឃ្មុំ៣ក្បាលពីកាស៊ីណូតំបន់ថ្មដា ហើយថានេះជាព័ត៌មានចាស់នៅថៃដែលត្រូវបានកាឡៃ។
ខ្លឹមសារប្រភព
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៦ ខែធ្នូនេះ បានបដិសេធចោលព័ត៌មានថា យោធាថៃ បានរឹបអូសសត្វតោ២ក្បាល និងខ្លាឃ្មុំ៣ក្បាល ចេញពីកាស៊ីណូ នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ បន្ទាប់ពីយោធាថៃបានចាប់ផ្តើមវាយប្រហារចូលកម្ពុជា។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ថៃបង្កើតឡើងដើម្បីបង្ហាញថាជា អ្នកស្រលាញ់សត្វព្រៃ តែតាមពិតជាពត៌មានចាស់ របស់ថៃកន្លងមក។ បច្ចុប្បន្នថៃកំពុងតែឈ្លានពានមកលើកម្ពុជា ដោយបានសម្លាប់មនុស្ស សត្វ និងធម្មជាតិរបស់ផែនដី គ្មានចិត្តមេត្តាជាមនុស្សទេ៕
ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16063",
"languageVersionId": "13173",
"visibilityVersion": "2",
"versionToken": "a1.8Ve7IAwcBdLECrWcGX6NCudw4fmuXiKYclTFBdwyfTo"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
