មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៦ ខែធ្នូនេះ បានបដិសេធចោលព័ត៌មានថា យោធាថៃ បានរឹបអូសសត្វតោ២ក្បាល និងខ្លាឃ្មុំ៣ក្បាល ចេញពីកាស៊ីណូ នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ បន្ទាប់ពីយោធាថៃបានចាប់ផ្តើមវាយប្រហារចូលកម្ពុជា។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ថៃបង្កើតឡើងដើម្បីបង្ហាញថាជា អ្នកស្រលាញ់សត្វព្រៃ តែតាមពិតជាពត៌មានចាស់ របស់ថៃកន្លងមក។ បច្ចុប្បន្នថៃកំពុងតែឈ្លានពានមកលើកម្ពុជា ដោយបានសម្លាប់មនុស្ស សត្វ និងធម្មជាតិរបស់ផែនដី គ្មានចិត្តមេត្តាជាមនុស្សទេ៕
ដោយ៖ ចិន្តា ទីទិ











