រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អ្នកវិនិយោគជាតិនិងអន្តរជាតិនៅតែជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោក ថុង សេដ្ឋា ម្ចាស់គម្រោង Run Mansion ថ្លែងក្នុងពិធីបើកគម្រោងថ្ងៃទី២៥ ខែធ្នូថា ដៃគូចិនបន្តវិនិយោគលំនៅដ្ឋានប្រណិត។ អភិបាលរងខេត្ត ហែម ដារិទ្ធ គាំទ្រគម្រោង និងលើកឡើងពីការអភិវឌ្ឍនិងការសម្រួលវិនិយោគ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ អ្នកវិនិយោគជាតិនិងអន្តរជាតិនៅតែជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះជាការលើកឡើងរបស់លោក ថុង សេដ្ឋា ម្ចាស់គម្រោងនិងដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន រ័ន មេនសិន ក្នុងពិធីបើកគម្រោងរបស់លោកកាលពីរាត្រីថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៥ ទោះបីស្ថានការណ៍នៅតាមបន្ទាត់ព្រុំដែនដោយមានការឈ្លានពានពីយោធាថៃមកលើប្រទេសកម្ពុជាយ៉ាណាក៍ដោយ ក៍ប្រទេសកម្ពុជានៅតែរក្សាបានសុខសុវត្ថិភាពទាក់ទាញទេសចរណ៍និងអ្នកវិនិយោគជាពិសេសនៅខេត្តព្រះសីហនុ។ លោកបញ្ជាក់ថា រូបលោកនិងដៃគូវិនិយោគមកពីប្រទេសចិនបានបន្តបោះទុនរាប់លានដុល្លារ ក្នុងការសាងសង់លំនៅដ្ឋានប្រណិត ហើយគោលបំណងចង់បង្ហាញពង្រីកជាទីក្រុងរណបបង្ហាញបរិស្ថានលំនៅដ្ឋានប្រកបដោយផាសុខភាពក្នុងការទាក់ទាញភ្ញៀវទេសចរជាតិទាំងអន្តរជាតិ ខណៈភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុមានការកើនឡើងជាពិសេសនៅតាមនាវាទេសចរណ៍ក្នុងនោះភ្ញៀវទេសចរមកពីប្រទេសចិនក៏មានការកើនឡើងផងដែរ។ ហើយគម្រោងរបស់លោកផ្ដោតសំខាន់ទៅលើសោភ័ណភាពបរិស្ថានការបញ្ចេញការសំណល់រឹងរាវទៅតាមស្តង់ដារមុននឹងបង្ហូរទៅសមុទ្រ។ក្នុងនាមពលរដ្ឋខ្មែរជាអ្នកវិនិយោគមួយរូបមានការសោកស្ដាយចំពោះការឈ្លានពានពីប្រទេសជិតខាងដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ដោយឡែកចំពោះលោកបានជំរុញសេដ្ឋកិច្ចឲ្យដំណើរការឡើងវិញតាមរយៈការទាញអ្នកវិនិយោគបរទេសមកអភិវឌ្ឍន៍ឆ្លើយតបទៅនឹងតម្រូវការកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង។ មានប្រសាសន៍នាឱកាសនោះ លោក ហែម ដារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានគាំទ្រចំពោះគម្រោងលំនៅដ្ឋានប្រណិតក្រុមហ៊ុន រ័ន មេនសិន ចាប់ដៃគូអ្នកវិនិយោគមកពីប្រទេសចិនអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ ។ លោកអភិបាលរងខេត្តបញ្ជាក់ថា ទោះបីស្ថានភាពព្រំដែនមានភាពតានតឹងរវាងប្រទេសកម្ពុជានិងថៃ ដោយឡែកសម្រាប់ខេត្តព្រះសីហនុក៏នៅតែមានការវិនិយោគនិងអភិវឌ្ឍន៍យ៉ាងគំហុកមានការកើនឡើងការវិនិយោគថ្មីៗ ដោយឡែកចំពោះអគារជាប់គាំងកន្លងមកត្រូវបានអភិវឌ្ឍន៍រៀបចំឡើងវិញស្ទើតែទាំងអស់ផងដែរ។ រដ្ឋបាលខេត្តបង្កើនការផ្សព្វផ្សាយ តាមរយៈប្រព័ន្ធឌីជីថលទៅដល់ជាតិអន្តរជាតិអំពីសក្តានុពលរបស់ខេត្តព្រះសីហនុព្រោះកន្លងមកមានការលើកឡើងអំពីអសន្តិសុខរបស់ខេត្តតែផ្ទុយទៅវិញចំពោះអ្នកវិនិយោគភ្ញៀវមកខេត្តព្រះសីហនុគឺមិនមានដូចអ្វីដែលលើកឡើងដូចនៅក្នុងបណ្ដាញសង្គមនាពេលកន្លងមកនោះឡើយ។ ចំពោះគម្រោងពិសេសជំរុញការវិនិយោគរដ្ឋបាលខេត្តព្រះសីហនុនៅតែបន្តសម្រាប់ផ្ដល់ភាពងាយស្រួលទៅដល់អ្នកវិនិយោគគ្រប់ប្រភេទដែលស្របច្បាប់នៅលើទឹកដីខេត្តព្រះសីហនុ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16061",
  "languageVersionId": "13167",
  "visibilityVersion": "2",
  "versionToken": "a1.oX8f7U10tOJIxbQzVl-3TGZPpgRZJX4CYh3F9BmYz_Y"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។