រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងការពារជាតិបញ្ជាក់៖ ស្ថានការណ៍ជួរមុខស្ងប់ស្ងាត់ ក្រោយកម្ពុជា–ថៃអនុវត្តបទឈប់បាញ់ជាបន្ទាន់

អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីម៉ាលី សុជាតាបញ្ជាក់ថា គិតត្រឹមម៉ោង១៦ថ្ងៃទី២៧ ខែធ្នូ ជួរមុខស្ងប់ស្ងាត់ ក្រោយបទឈប់បាញ់ចាប់ពីម៉ោង១២ថ្ងៃត្រង់។ កងកម្លាំងកម្ពុជាបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ស្ថានការណ៍នៅតាមជួរមុខមានសភាពស្ងប់ស្ងាត់គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញនេះ បន្ទាប់ពីភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ដោយឱ្យដឹងថា បទឈប់បាញ់ត្រូវបានអនុវត្តចាប់ពីម៉ោង១២:០០ថ្ងៃត្រង់នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយគិតដល់ម៉ោង១៦:០០ រសៀលថ្ងៃដដែល ស្ថានការណ៍នៅតាមបន្ទាត់ជួរមុខ មិនមានភាពតានតឹង និងស្ថិតក្នុងសភាពស្ងប់ស្ងាត់។ គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍រួមកម្ពុជា និងថៃ បានឯកភាពគ្នាលើការអនុវត្តបទឈប់បាញ់ជាបន្ទាន់ ដោយរក្សាការឈរជើងរបស់កងកម្លាំងនៅតាមទីតាំងបច្ចុប្បន្នរៀងៗខ្លួន។ សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលរៀបចំឡើងនៅច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ Ban Pak Kard ស្រុក Pong Nam Ron ខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ។ ក្នុងកិច្ចប្រជុំខាងលើមានការចូលរួមចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅភាគីកម្ពុជា ព្រមទាំងនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅភាគីថៃ ដោយមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT)។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែមថា ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីបទឈប់បាញ់នេះ កងកម្លាំងកម្ពុជា នៅតែបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញភារកិច្ច ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16049",
  "languageVersionId": "13131",
  "visibilityVersion": "2",
  "versionToken": "a1.VaGmIQ3urssAbJYoU9ydq2eXcprQPhLjHEC2OpLzLnQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។