រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សៀមរាបក្លាយជាវេទិកាសាមគ្គី៖ អ្នកជិះកង់ជាង ២,០០០ នាក់ មកពី ២០ ជាតិសាសន៍ រួមគ្នាធ្វើសប្បុរសធម៌ “រួមគ្នាដើម្បីកម្ពុជា”

ព្រឹត្តិការណ៍ជិះកង់មនុស្សធម៌នៅសៀមរាបថ្ងៃទី២៨ ខែធ្នូ មានអ្នកចូលរួមប្រមាណជាង២០០០នាក់ពី២០ជាតិសាសន៍។ រដ្ឋមន្ត្រីទេសចរណ៍លោកហួត ហាក់បញ្ជាក់គោលបំណងពង្រឹងសាមគ្គីភាព និងជួយគ្រួសារជនភៀសសឹកដែលជួបការលំបាក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» (Together for Cambodia in Solidarity Season) បានប្រារព្ធឡើងយ៉ាងអធិកអធម នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមជិះកង់ប្រមាណជាង ២,០០០ នាក់ មកពីជាតិសាសន៍ចំនួន ២០ ផ្សេងៗគ្នា។ ថ្លែងក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌នេះ មានគោលបំណងពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ ពង្រឹងស្មារតីឯកភាពផ្ទៃក្នុង និងចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់គ្រួសារជនភៀសសឹក ដែលកំពុងប្រឈមនឹងស្ថានភាពលំបាក។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ដំបូងឡើយ ក្រុមការងាររំពឹងថា នឹងមានអ្នកចូលរួមប្រមាណ ១,០០០ នាក់ ប៉ុន្តែក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ ចំនួនអ្នកចុះឈ្មោះបានកើនឡើងដល់ជាង ២,០០០ នាក់ ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព និងការរួមចំណែកយ៉ាងសកម្មរបស់សហគមន៍ជាតិ និងអន្តរជាតិ ក្នុងការរួមគ្នាដើម្បីកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌នេះ គឺជារូបភាពនៃការរួបរួមកម្លាំងដ៏អស្ចារ្យ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជួយគ្នាទៅវិញទៅមក ក្នុងកាលៈទេសៈដ៏លំបាក ស្របតាមគោលការណ៍ «មិនទុកឲ្យនរណាម្នាក់នៅក្រោយ» (No One Is Left Behind)។ ក្នុងស្មារតីសាមគ្គីភាពនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំនឿជាក់ថា ប្រជាជនកម្ពុជា និងមិត្តភក្តិអន្តរជាតិទាំងអស់ នឹងអាចរួមគ្នាឆ្លងកាត់ការលំបាកនានាបានដោយជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវ និងជូនពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យធ្វើដំណើរកម្សាន្តដោយមានទំនុកចិត្ត ព្រោះខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព បដិសណ្ឋារកិច្ចល្អ សក្ដានុពលទេសចរណ៍សម្បូរបែប និងសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។ ឯកឧត្តមបានបន្ថែមថា វិស័យទេសចរណ៍នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជា «មាសបៃតង» និងជា «ចន្ទល់សេដ្ឋកិច្ច» ដ៏រឹងមាំ សម្រាប់កម្ពុជា ហើយកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី ដោយចាត់ទុកភ្ញៀវទាំងអស់ដូចជាសមាជិកគ្រួសាររបស់ខ្លួន៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16046",
  "languageVersionId": "13122",
  "visibilityVersion": "2",
  "versionToken": "a1.2ok4l8mjbx3L6dj9_2_XTqsXLZAxrvF-_5XDZzj-Q80"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។