រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចិនសម្របសម្រួលវេទិកាត្រីភាគី៖ កម្ពុជា–ថៃ–ចិន ពិភាក្សាស្ថានការណ៍ព្រំដែន ដើម្បីកាត់បន្ថយភាពតានតឹង

ក្រសួងការបរទេសបញ្ជាក់ថា លោកប្រាក់ សុខុននឹងចូលរួមកិច្ចប្រជុំកម្ពុជា–ថៃ–ចិន នៅយូណានថ្ងៃទី២៨–២៩ ខែធ្នូ តាមការអញ្ជើញរបស់លោកវ៉ាង យី ដើម្បីជំរុញការជឿទុកចិត្ត បន្ថយភាពតានតឹង និងស្តារសន្តិភាពតាមព្រំដែន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កិច្ចប្រជុំត្រីភាគីរវាង កម្ពុជា–ថៃ–ចិន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៨–២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសម្របសម្រួលពីសំណាក់ភាគីចិន។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគីនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយស្មារតីស្ថាបនា និងភាពស្មោះត្រង់ ស្តីពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង និងស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជា–ថៃ។ ប្រភពដដែលបានបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសចិន ក្នុងនាមជាម្ចាស់ផ្ទះ និងជាភាគីសម្របសម្រួល ដែលបានផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា ព្រមទាំងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនការយោគយល់គ្នាទៅវិញទៅមក និងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ជាមួយគ្នានេះ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ខ្ជាប់ជំហរយ៉ាងមុតមាំ ក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងអស់ តាមមធ្យោបាយសន្តិវិធី តាមរយៈការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16044",
  "languageVersionId": "13116",
  "visibilityVersion": "2",
  "versionToken": "a1.AqsuCn1Kui_nymKFSNC16ivcdOozJaZ3Xq5GPagxAhA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។