រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ការគោរព និងស្រលាញ់វប្បធម៌ និងមរតកជាតិខ្មែរ តាមរយៈភ្ញៀវបរទេសឥណ្ឌាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅបរិវេណប្រាសាទអង្គរ

ភ្ញៀវឥណ្ឌាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរនៅអង្គរ បង្ហាញការចាប់អារម្មណ៍លើវប្បធម៌ និងការផ្សព្វផ្សាយតម្លៃមរតកកម្ពុជា តាមសេចក្ដីរាយការណ៍។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ទិដ្ឋភាពភ្ញៀវបរទេសឥណ្ឌាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅបរិវេណប្រាសាទអង្គរនាពេលនេះ មិនត្រឹមតែបង្កើតភាពស្រស់ស្អាតផ្នែកសិល្បៈទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសារៈសំខាន់មួយស្តីពី ការអភិរក្ស និងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកផងដែរ។ ថ្មីៗនេះ ភ្ញៀវបរទេសឥណ្ឌាមានចំនួនកើនឡើងគួរអោយកត់សំគាល់ ខណៈពួកគេស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅបរិវេណតំបន់ប្រាសាទអង្គរ ដែលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជា។ ទិដ្ឋភាពនេះបង្ហាញពី ការស្រលាញ់ និងចាប់អារម្មណ៍លើវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ខ្មែរ ព្រមទាំងបង្ហាញពីភាពទាក់ទាញនៃ អត្តសញ្ញាណវប្បធម៌ជាតិ ចំពោះភ្ញៀវអន្តរជាតិ។ អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើន បានសរសើរដល់ កាយវិការ និងការបត់បែនតាមទំរង់ប្រពៃណីខ្មែរ ដោយចាត់ទុកថា នេះជារូបភាពដែលពោរពេញទៅដោយអត្ថន័យ និងបង្ហាញពី កិត្តិយស និងតម្លៃមរតកវប្បធម៌កម្ពុជា ក្នុងសម័យទំនើប។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16040",
  "languageVersionId": "13104",
  "visibilityVersion": "2",
  "versionToken": "a1.vPFfEpOE7aYhQOisRNHV5bBczNSD0N0hvlBZS5bf7-c"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។