ចិនស្វាគមន៍បទឈប់បាញ់កម្ពុជា–ថៃ ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ២០ លានយ័ន និងដឹកនាំកិច្ចពិភាក្សាសន្តិភាពនៅយូណាន
ឯកអគ្គរដ្ឋទូត Wang Wenbin លើកឡើងពីការគាំទ្របទឈប់បាញ់ និងជំនួយបន្ទាន់២០លានយ័នដល់កម្ពុជា ខណៈចិនរៀបចំជំនួបត្រីភាគីនៅយូណាន។
ខ្លឹមសារប្រភព
ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរាជទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងតាមបណ្តាញសង្គមផ្លូវការរបស់លោក នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះថា សន្តិភាពគឺជាក្តីប្រាថ្នារួមរបស់ប្រជាពលរដ្ឋកម្ពុជា និងថៃ ព្រមទាំងជាគោលបំណងដ៏ជាប់លាប់របស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន កំពុងដឹកនាំកិច្ចជួបប្រជុំត្រីភាគីជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីតំណាងយោធានៃប្រទេសទាំងបី។
ភាគីចិនសូមស្វាគមន៍ចំពោះការប្រកាសបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការកាត់បន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែន។ ចិននឹងបន្តដើរតួនាទីវិជ្ជមាន និងស្ថាបនា ក្នុងការគាំទ្រការអនុវត្តបទឈប់បាញ់ ការកសាងការជឿទុកចិត្ត និងការលើកកម្ពស់សន្តិភាពយូរអង្វែង។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចាប់តាំងពីការកើតមានជម្លោះតាមព្រំដែនមក ចិនគឺជាប្រទេសដំបូងគេ និងជាប្រទេសដែលបានផ្តល់ជំនួយច្រើនបំផុតដល់កម្ពុជា ដែលបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
ដើម្បីជួយដល់ជនភៀសសឹក និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះនេះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ មានតម្លៃ ២០ លានយ័ន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួយជាបឋមបានដឹកមកដល់កម្ពុជា រួមមានតង់ ភួយ និងស្បៀងអាហារចាំបាច់មួយចំនួន ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ចិនបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគាំទ្រសន្តិភាព ការសន្ទនាដោយសន្តិវិធី និងស្ថិរភាពក្នុងតំបន់ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា និងថៃជាបន្តទៀត។
ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16039",
"languageVersionId": "13101",
"visibilityVersion": "2",
"versionToken": "a1.jcuj2-RlP4eN5kfbPZ97n7M_vmmC1lsQLwECcl8e3RQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
