រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អគ្គស្នងការនគរបាលជាតិសួរសុខទុក្ខ និងឧបត្ថម្ភនគរបាលរបួសនៅមន្ទីរពេទ្យកម្ពុជា–ព្រះកុសុមៈ

ថ្ងៃទី២៨ ធ្នូ ២០២៥ លោក ស ថេត ចុះសួរសុខទុក្ខនគរបាលរបួស នាំការផ្ដាំផ្ញើពីលោក ហ៊ុន ម៉ាណែត និងលោក ស សុខា ព្រមទាំងសម្ភារៈនិងថវិកាឧបត្ថម្ភ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចុះសួរសុខទុក្ខ ផ្តល់កម្លាំងចិត្ត និងនាំយកសម្ភារៈ ថវិកាឧបត្ថម្ភ ជូនវីរនគរបាលជាតិ ដែលបានរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ខណៈកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ព្រះកុសុមៈ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ នាយឧត្តមសេនីយ៍ ស ថេត បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់វីរកងកម្លាំងនគរបាលជាតិ ព្រមទាំងសូមជូនពរឱ្យឆាប់បានជាសះស្បើយពីរបួស។ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ក៏ដូចជាជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស។ ក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់សាច់ស្រស់ ឈាមស្រស់របស់កងកម្លាំងនគរបាលជាតិក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដែលជាការលះបង់ដ៏ធំធេងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំ និងដឹងគុណជានិច្ចមិនអាចបំភ្លេចបាន។ ក្នុងឱកាសនោះផងដែរ តាមរយៈនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បាននាំយកថវិកា និងថវិការបស់នាយកដ្ឋាននគរបាលទេសចរណ៍ផ្តល់ជូនដល់វីរនគរបាលជាតិផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16038",
  "languageVersionId": "13098",
  "visibilityVersion": "2",
  "versionToken": "a1.YUgkOiXnXLLqr8HJEn2K__G3M5wC2E-PYg7b6ooSSOk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។