ខេត្តព្រះសីហនុបន្តផ្ដល់ស្បៀង ថ្នាំពេទ្យ និងសម្ភារៈជូនកងទ័ពនិងជនភៀសសឹកនៅព្រះវិហារ
ថ្ងៃទី២៩ ធ្នូ ២០២៥ លោក នៃ គង់ តំណាងលោក ម៉ាង ស៊ីណេត នាំស្បៀង ថ្នាំពេទ្យ និងសម្ភារៈដែលប្រជាពលរដ្ឋខេត្តព្រះសីហនុបរិច្ចាគ ជូនកងទ័ពនិងរដ្ឋបាលខេត្តព្រះវិហារ។
ខ្លឹមសារប្រភព
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដោយ លោក នៃ គង់ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ នាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពដែនដីនៅសមរភូមិមុខ ព្រមទាំងប្រគល់ជូនដល់ រដ្ឋបាលខេត្តព្រះវិហារ ដើម្បីធ្វើការចាត់ចែងបន្តជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងត្រូវការជំនួយជាបន្ទាន់។
អំណោយសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ នឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀត រហូតអស់ពីស្តុកដែលមាន។
ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្តជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹករបស់យើង។
«ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន។ ខឿនការពារជាតិរបស់ប្រជាជន នឹងបន្តដរាបណាការគំរាមកំហែងនៅតែមាន» ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16034",
"languageVersionId": "13086",
"visibilityVersion": "2",
"versionToken": "a1.R5Zzk1_6v07yuDtpSpyLEXyLe5_2fKhrkQ_8M7Kv9Sk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
