រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សាលារៀននៅខេត្តកោះកុងនិងបាត់ដំបងបានបើកឡើងវិញប៉ុន្តែមន្ទីរអប់រំតម្រូវឱ្យជីកលេណដ្ឋាននៅតាមសាលា

មន្ទីរអប់រំខេត្តកោះកុង និងបាត់ដំបងអនុញ្ញាតឱ្យសាលារៀនបើកឡើងវិញក្រោយបទឈប់បាញ់ ប៉ុន្តែតម្រូវឱ្យរៀបចំលេណដ្ឋាន ឬត្រង់សេ និងត្រៀមស្បៀង។ នៅបាត់ដំបង ការបើកឡើងវិញរួមមានស្រុកចំនួន៥។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

គ្រឹះស្ថានសិក្សានៅក្នុងខេត្តកោះកុងដែលបានផ្អាកដំណើរការក្នុងអំឡុងជម្លោះព្រំដែន ត្រូវបានមន្ទីរអប់រំខេត្តសម្រេចបើកដំណើរការបង្រៀន និងរៀនឡើងវិញ ក្រោយសង្កេតឃើញថា សភាពការណ៍ព្រំដែនមានសភាពប្រសើរ បន្ទាប់ពីកម្ពុជា-ថៃ ព្រមព្រៀងលើបទឈប់បាញ់ ដែលបានចូលជាធរមាននៅម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រៅពីខេត្តកោះកុង មន្ទីរអប់រំខេត្តបាត់ដំបង ក៏បានណែនាំឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតបើកដំណើរការសិក្សាឡើងវិញដែរ នៅក្នុងស្រុកចំនួន៥ មានសំឡូត កំរៀង សំពៅលូន ភ្នំព្រឹក និងបាណន់ បន្ទាប់ពីបានបិទទ្វារនាអំឡុងការវាយប្រហារពីយោធាថៃ ។ ការអនុញ្ញាតឱ្យបើកដំណើរការរៀន និងបង្រៀនឡើងវិញ គឺមន្ទីរអប់រំខេត្តកោះកុងនិងខេត្តបាត់ដំបង បានប្រាប់ឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ ព្រមទាំងបុគ្គលិកអប់រំ រៀបចំជីកលេណដ្ឋាន ឬត្រង់សេ នៅតាមសាលារៀនរៀងៗខ្លួន និងត្រៀមស្បៀងដើម្បីអាចរៀនរស់ក្នុងសង្គ្រាមបាន។ គួររំលឹកថា រយៈពេល២១ថ្ងៃដែលយោធាថៃបើកការវាយប្រហារលើកម្ពុជា បានធ្វើឱ្យសាលារៀននៅតំបន់ព្រំដែនជាង ១,៣ពាន់កន្លែងត្រូវបិទទ្វារ, ប៉ះពាល់ដល់សិស្សជាង៣២ម៉ឺននាក់ខកខានមិនបានសិក្សា និងគ្រូបង្រៀនជាង ១៥,០០០ នាក់៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16017",
  "languageVersionId": "13035",
  "visibilityVersion": "2",
  "versionToken": "a1.Uuj_iuqJNW52kq90A_oqgF9kGxXzM-zM04cDPXX2s9Y"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។