ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សាលារៀននៅខេត្តកោះកុងនិងបាត់ដំបងបានបើកឡើងវិញប៉ុន្តែមន្ទីរអប់រំតម្រូវឱ្យជីកលេណដ្ឋាននៅតាមសាលា

KPS99TV

សេចក្តីសង្ខេប

មន្ទីរអប់រំខេត្តកោះកុង និងបាត់ដំបងអនុញ្ញាតឱ្យសាលារៀនបើកឡើងវិញក្រោយបទឈប់បាញ់ ប៉ុន្តែតម្រូវឱ្យរៀបចំលេណដ្ឋាន ឬត្រង់សេ និងត្រៀមស្បៀង។ នៅបាត់ដំបង ការបើកឡើងវិញរួមមានស្រុកចំនួន៥។

គ្រឹះស្ថានសិក្សានៅក្នុងខេត្តកោះកុងដែលបានផ្អាកដំណើរការក្នុងអំឡុងជម្លោះព្រំដែន ត្រូវបានមន្ទីរអប់រំខេត្តសម្រេចបើកដំណើរការបង្រៀន និងរៀនឡើងវិញ ក្រោយសង្កេតឃើញថា សភាពការណ៍ព្រំដែនមានសភាពប្រសើរ បន្ទាប់ពីកម្ពុជា-ថៃ ព្រមព្រៀងលើបទឈប់បាញ់ ដែលបានចូលជាធរមាននៅម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រៅពីខេត្តកោះកុង មន្ទីរអប់រំខេត្តបាត់ដំបង ក៏បានណែនាំឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតបើកដំណើរការសិក្សាឡើងវិញដែរ នៅក្នុងស្រុកចំនួន៥ មានសំឡូត កំរៀង សំពៅលូន ភ្នំព្រឹក និងបាណន់ បន្ទាប់ពីបានបិទទ្វារនាអំឡុងការវាយប្រហារពីយោធាថៃ ។

ការអនុញ្ញាតឱ្យបើកដំណើរការរៀន និងបង្រៀនឡើងវិញ គឺមន្ទីរអប់រំខេត្តកោះកុងនិងខេត្តបាត់ដំបង បានប្រាប់ឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ ព្រមទាំងបុគ្គលិកអប់រំ រៀបចំជីកលេណដ្ឋាន ឬត្រង់សេ នៅតាមសាលារៀនរៀងៗខ្លួន និងត្រៀមស្បៀងដើម្បីអាចរៀនរស់ក្នុងសង្គ្រាមបាន។ គួររំលឹកថា រយៈពេល២១ថ្ងៃដែលយោធាថៃបើកការវាយប្រហារលើកម្ពុជា បានធ្វើឱ្យសាលារៀននៅតំបន់ព្រំដែនជាង ១,៣ពាន់កន្លែងត្រូវបិទទ្វារ, ប៉ះពាល់ដល់សិស្សជាង៣២ម៉ឺននាក់ខកខានមិនបានសិក្សា និងគ្រូបង្រៀនជាង ១៥,០០០ នាក់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…