រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្លាំងចរាចរណ៍ខេត្តព្រះសីហនុ ត្រៀមសម្រួលចរាចរណ៍ពិធីបុណ្យឆ្លងឆ្នាំសកល២០២៥–២០២៦

នគរបាលចរាចរណ៍ខេត្តព្រះសីហនុដាក់កម្លាំងប្រចាំគោលដៅ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅទីក្រុងនិងតំបន់ឆ្នេរ ក្នុងឱកាសឆ្លងឆ្នាំ២០២៥–២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក វរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងឈរជើងប្រចាំការនៅតាមគោលដៅនានា ដើម្បីសម្របសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តលេងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥ ឈានចូលឆ្នាំ ២០២៦។ ការរៀបចំកម្លាំងប្រចាំការនេះ គឺដើម្បីធានាឲ្យការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុ មានភាពងាយស្រួល សុវត្ថិភាព និងមិនមានការកកស្ទះចរាចរណ៍ នៅក្នុងទីប្រជុំជនក្រុង ក៏ដូចជានៅតាមតំបន់ឆ្នេរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16004",
  "languageVersionId": "12996",
  "visibilityVersion": "2",
  "versionToken": "a1.SES2Nj7oU6z6TJQ4jo3dFonnMWVEC9oV9H1aFEBx8PM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។