ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក វរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងឈរជើងប្រចាំការនៅតាមគោលដៅនានា ដើម្បីសម្របសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តលេងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥ ឈានចូលឆ្នាំ ២០២៦។
ការរៀបចំកម្លាំងប្រចាំការនេះ គឺដើម្បីធានាឲ្យការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុ មានភាពងាយស្រួល សុវត្ថិភាព និងមិនមានការកកស្ទះចរាចរណ៍ នៅក្នុងទីប្រជុំជនក្រុង ក៏ដូចជានៅតាមតំបន់ឆ្នេរ៕
ដោយ៖ ប៉ៃ សុឃីម










