រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កសិករផលិតស្រូវក្នុងខេត្ត៤នឹងបានការគាំទ្រដើមទុនប្រមាណ១៣លានដុល្លារពីក្រសួងកសិកម្ម

សហគមន៍កសិកម្មទំនើប ៩ ក្នុងខេត្ត ៤ នឹងទទួលគាំទ្រដើមទុនប្រមាណ ១៣ លានដុល្លារ រួមមានកម្ចីការប្រាក់ទាបជាង ១២ លានដុល្លារ និងជំនួយជិត ១ លានដុល្លារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សហគមន៍កសិកម្មទំនើបចំនួន៩មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប នឹងទទួលបានគាំទ្រដើមទុនប្រមាណ១៣លានដុល្លារពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៣លានដុល្លារនេះ មានកម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារនិងជំនួយឥតសំណងជិត១លានដុល្លារ។ ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការគាំទ្រដើមទុនជូនកសិករផលិតស្រូវក្នុងខេត្តចំនួន៤នេះ បានធ្វើរួមគ្នានៅខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៃក្រសួងកសិកម្ម។ ការចុះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ដ៏ធំបំផុតមិនធ្លាប់មានពីមុនមក គឺដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំងម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។ សហគមន៍កសិកម្មទំនើបទាំង៩ មាននៅខេត្តបាត់ដំបងចំនួន៥ ខេត្តកំពង់ធំចំនួន២ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យចំនួន១៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15984",
  "languageVersionId": "12936",
  "visibilityVersion": "2",
  "versionToken": "a1.TCVZ4PKD0K398JRYDpBwp_L2emJRzXZeRff7exTamKA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។