រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរ ជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ២០២៦

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនពរឆ្នាំថ្មី២០២៦ អំពាវនាវបម្លែងការឈឺចាប់ឆ្នាំ២០២៥ទៅការរៀនសូត្រ និងសាមគ្គីជាតិ ព្រមទាំងថ្លែងអំណរគុណកងកម្លាំងការពារជាតិ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដោយសូមឲ្យយកការឈឺចាប់ក្នុងឆ្នាំ ២០២៥ កន្លងមក កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹងខ្លួនឯងឲ្យកាន់តែរឹងមាំ បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងចូលរួមជួយជាតិយើងតាមចំណេះ និងសមត្ថភាពរៀងៗខ្លួន ដើម្បីឲ្យជាតិ និងប្រទេសយើងកាន់តែរឹងមាំ ព្រោះយើងមិនចង់ឲ្យកូនចៅរបស់យើងជួបប្រទះហេតុការណ៍ដូចឆ្នាំ ២០២៥ ទៀតឡើយ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍គូសបញ្ជាក់ថា «ឆ្នាំ ២០២៥ កន្លងមកនេះ ជាឆ្នាំមួយដែលយើងមិនអាចបំភ្លេចបាន ជាឆ្នាំដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីផលវិបាកនៃសង្គ្រាម និងអត្ថន័យពិតប្រាកដនៃសន្តិភាព ដែលជំនាន់ជីដូនជីតា និងឪពុកម្តាយតែងតែអប់រំយើង។ នេះក៏ជាឆ្នាំដំបូងក្នុងរយៈពេលជាង ៤០ ឆ្នាំ ដែលខ្មែរបានរួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន»។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំប្រឹងប្រែងការពារទឹកដីកម្ពុជាយើងពីការឈ្លានពាន ដោយភាពអង់អាចក្លាហាន។ លោកជំទាវបានបញ្ជាក់ថា ប្រសិនបើគ្មានការលះបង់ និងការខិតខំរបស់ពួកគាត់ទេ នោះប្រជាពលរដ្ឋទាំងអស់គ្នាក៏មិនអាចឆ្លងឆ្នាំថ្មីដោយសេចក្តីសុខសាន្ត និងសប្បាយរីករាយដូចសព្វថ្ងៃនេះបានឡើយ។ សូមឲ្យឆ្នាំ ២០២៦ នេះ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពឡើងវិញ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសវីរកងទ័ព វីរនគរបាលជាតិ និងកម្លាំងប្រដាប់អាវុធ មានសុខសុវត្ថិភាព សុភមង្គល និងសុខភាពល្អគ្រប់ៗគ្នា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15978",
  "languageVersionId": "12918",
  "visibilityVersion": "2",
  "versionToken": "a1.3hsh7kQl0ZMnIsE9y0dJFW1kUk3EfpGNvPW8uPMz1cc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។