CMAC បង្កើនយុទ្ធនាការអប់រំពីគ្រោះថ្នាក់យុទ្ធភណ្ឌសង្គ្រាម ដល់ពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ
CMAC បន្តអប់រំពលរដ្ឋភៀសសឹកនៅបន្ទាយមានជ័យអំពីសំណល់យុទ្ធភណ្ឌ ដោយណែនាំកុំចូលតំបន់សង្ស័យ កុំប៉ះវត្ថុសង្ស័យ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។
ខ្លឹមសារប្រភព
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាន និងកំពុងបន្តជំរុញយ៉ាងសកម្មនូវយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងទិសខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦នេះ និងបន្តសកម្មភាពឥតឈប់ឈរទៅមុខទៀត។
ស្របពេលជនភៀសសឹកប្រមាណ១០ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោយបទឈប់បាញ់បានអនុវត្ត គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ អង្គភាព CMAC បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ សំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមដែលបានបាញ់ ឬទម្លាក់ចូលក្នុងភូមិឋាន ដីស្រែចម្ការ និងតំបន់លំនៅដ្ឋាន គឺជា «ឃាតករលាក់មុខ» ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬពិការភាពគ្រប់ពេលវេលា។
ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ អង្គភាព CMAC បានណែនាំនូវចំណុចសំខាន់ៗដូចខាងក្រោម ជៀសវាងការចូលទៅកាន់តំបន់ណាដែលអ្នកសង្ស័យថាមានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ មុននឹងចូលទៅកាន់តំបន់ណាមួយដែលមិនច្បាស់លាស់ ត្រូវសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាមុនសិន។ គោលការណ៍ «កុំប៉ះពាល់» នៅពេលប្រទះឃើញគ្រាប់មីន គ្រាប់បែកចង្កោម គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុចម្លែកដែលសង្ស័យថាជាគ្រាប់ ដាច់ខាតកុំប៉ះពាល់ កុំគប់លេង កុំដំ ឬកុំព្យាយាមដោះវាដោយខ្លួនឯង។
យ៉ាងណាក៏ដោយ អង្គភាព CMAC បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយសង្គ្រោះបងប្អូន ដោយមានកម្លាំងប្រតិបត្តិករនៅក្បែរលោកអ្នកបំផុត មានមន្ត្រីបណ្តាញស្ម័គ្រចិត្តចំនួន ៤,០៦៧ នាក់ ដែលស្ថិតនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក គោលដៅរងផលប៉ះពាល់។ ប្រសិនបើប្រទះឃើញគ្រាប់ សូមរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច (នគរបាលប៉ុស្តិ៍ មេភូមិ មេឃុំ)៕
ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15975",
"languageVersionId": "12909",
"visibilityVersion": "2",
"versionToken": "a1.FF2ZkK8cKSkXQZ5GJtX_X5qm9_-rAvS4D_afLZh0uCM"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
