រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឆ្នេរខ្សាច់កោះប៉ែន ជារមណីយដ្ឋានដ៏ល្បីល្បាញរបស់ខេត្តកំពង់ចាម បើកទទួលភ្ញៀវទេសចរហើយ

ឆ្នេរខ្សាច់កោះប៉ែនបានបើកទទួលភ្ញៀវជាតិ និងអន្តរជាតិជាធម្មតា ហើយស្ពានប្រដឺសឫស្សីប្រវែង១.០០០ម៉ែត្រ ទទឹង២ម៉ែត្រ ក៏បានដាក់ឱ្យដំណើរការសម្រាប់អ្នកថ្មើរជើង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រមណីយដ្ឋានធម្មជាតិ «ឆ្នេរខ្សាច់កោះប៉ែន» ដែលត្រូវបានគេស្គាល់ថាជា «ឆ្នេរខ្សាច់សមុទ្រទឹកសាប» គឺជារមណីយដ្ឋានដ៏ល្បីល្បាញមួយរបស់ខេត្តកំពង់ចាម ហើយបច្ចុប្បន្ននេះ បានបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តជាធម្មតា។ ជាមួយគ្នានេះ ស្ពានប្រដឺសឬស្សីកោះប៉ែន ដែលមានប្រវែង ១.០០០ ម៉ែត្រ ក៏បានដាក់ឲ្យដំណើរការផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ បន្ទាប់ពីទឹកស្រក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពស្ពានប្រដឺសឬស្សី ដែលទើបស្ថាបនារួច និងដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរកម្សាន្តទៅលេងឆ្នេរខ្សាច់កោះប៉ែន ដែលជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញ និងស្រស់ត្រកាលមួយរបស់ខេត្តកំពង់ចាម។ បើតាមលោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានប្រដឺសឬស្សីកោះប៉ែន ត្រូវបានសាងសង់ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីត្រើយម្ខាងមុខវត្តដីដុះ ក្នុងក្រុងកំពង់ចាម ទៅកាន់រមណីយដ្ឋានធម្មជាតិ «ឆ្នេរកោះប៉ែន» មានប្រវែង ១.០០០ ម៉ែត្រ និងទទឹង ២ ម៉ែត្រ ដែលអាចធ្វើដំណើរដោយថ្មើរជើងបាន៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15902",
  "languageVersionId": "12799",
  "visibilityVersion": "2",
  "versionToken": "a1.YYM9gfI48XIiO8ZAFWWRO4A0Z0dd2UP6s9hhR4_WshQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។