រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាបង្ហាញស្ថានភាពព្រំដែនដល់តំណាង២៥រូបពីស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិ២២

ចាន់ រតនា បានធ្វើបទបង្ហាញនៅភ្នំពេញថ្ងៃទី២ ខែមករា ដល់តំណាង២៥រូបពីស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិ២២ អំពីបទឈប់បាញ់ កិច្ចប្រជុំត្រីភាគី និងការដោះលែងយោធិន១៨រូប។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ទោះបីជាក្រោយបទឈប់បាញ់ស្ថានភាពតាមព្រំដែនកម្ពុជា-ថៃមានសភាពស្ងប់ស្ងាត់ក៏ដោយ ប៉ុន្តែកម្ពុជានៅតែបន្តជួបជាមួយអង្គទូតបរទេស និងអង្គការអន្តរជាតិដើម្បីរាយការណ៍ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូបនៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិចំនួន២២ នៅទីក្រុងភ្នំពេញ។ បទបង្ហាញនោះផ្តោតលើបញ្ហាសំខាន់ៗបីគឺ៖១. សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, ២.  លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេសនិងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ថៃនិងចិន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន និង៣. ការដោះលែងយោធិនកម្ពុជាទាំង១៨រូប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើបច្ចុប្បន្នភាពនៃចំនួនពលរដ្ឋខ្មែរដែលបានស្លាប់ និងរងរបួស ចំនួនជនភៀសសឹក ព្រមទាំងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដី អធិបតេយ្យនិងតំបន់ជនស៊ីវិលកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ទាំង អស់របស់ប្រទេសជាមិត្ត ដែលបាននិងកំពុងជួយដល់កម្ពុជា ជាពិសេសប្រទេសចិន ដែលជំនួយទាំងនេះបានផ្តល់ដោយត្រង់ ឬតាមរយៈអង្គការអន្តរជាតិ ឬអង្គការមិនមែនរដ្ឋាភិបាលដើម្បីរួមចំណែកជួយដល់ពលរដ្ឋភៀសសឹក៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15898",
  "languageVersionId": "12787",
  "visibilityVersion": "2",
  "versionToken": "a1.jfhf7pPzpzVS_vX3Kz3oEQsASK00m51wG5sRxhwEWQE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។