ដំណើរវិលត្រឡប់របស់វីរកងទ័ពមកកាន់លំនៅឋាន នៅខេត្តស្ទឹងត្រែង ភូមិកំណើតរបស់ខ្លួន មានប្រជាជនរាប់ពាន់នាក់ឈរអបអរសាទរ
ប្រជាជនទទួលស្វាគមន៍វីរកងទ័ពវិលត្រឡប់នៅថ្ងៃទី៣ ខែមករា ខណៈអ្នកនាំពាក្យខេត្តបញ្ជាក់ថា ក្នុងចំណោម១៨នាក់ មាន៤នាក់រស់នៅស្ទឹងត្រែង។
ខ្លឹមសារប្រភព
ប្រជាជនរាប់ពាន់នាក់ បានឈរតាមដងផ្លូវ ដើម្បីទទួលអបអរសាទរដំណើរវិលត្រឡប់មកកាន់លំនៅឋានរបស់វីរកងទ័ព នៅទឹកដីខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ ទិដ្ឋភាពទាំងនេះ បានបញ្ជាក់ឲ្យឃើញពីទឹកចិត្តខ្មែររួបរួម សាមគ្គីភាព និងសេចក្តីស្រលាញ់ខ្មែរ ចំពោះខ្មែរគ្នាឯង។
ប្រជាជនទាំងនោះ ស្ថិតក្នុងទឹកមុខញញឹម រីករាយ និងត្រេកអរ ខណៈដែលបានឃើញវីរកងទ័ពវិលត្រឡប់មកជួបជុំជាមួយគ្រួសារ បងប្អូន និងសាច់ញាតិ ដែលពួកគេបានរង់ចាំយ៉ាងអន្ទះសារ អស់រយៈពេលជាច្រើនខែកន្លងមកនេះ។
ក្នុងឱកាសនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានថ្លែងឲ្យដឹងថា វីរកងទ័ពមានចំនួន ៤ នាក់ ដែលមានលំនៅឋាននៅខេត្តស្ទឹងត្រែង បានអញ្ជើញវិលត្រឡប់មកកាន់លំនៅឋានរបស់ខ្លួនវិញនៅពេលនេះ។
លោកបានបន្ថែមទៀតថា ក្នុងចំណោមវីរកងទ័ពសរុប ១៨ នាក់ មានចំនួន ១៥ នាក់ បម្រើការងារជាកងទ័ពនៅកងពលតូចអន្តរាគមន៍លេខ ១២៨ ចំណុះភូមិភាគ ១ ខេត្តស្ទឹងត្រែង។ ក្នុងចំណោមវីរកងទ័ពទាំង ១៥ នាក់នោះ មានចំនួន ១១ នាក់ បានវិលត្រឡប់ទៅជួបជុំគ្រួសារនៅស្រុកកំណើតរៀងៗខ្លួនក្នុងខេត្តផ្សេងៗ ខណៈវីរកងទ័ពចំនួន ៤ នាក់ មានលំនៅឋាននៅក្នុងខេត្តស្ទឹងត្រែង៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15882",
"languageVersionId": "12742",
"visibilityVersion": "2",
"versionToken": "a1.kfrXYam66sVN3O8qw0E87Pwnu18kI0nphuCulT2VdtI"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
