រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

តំបន់ជួរភ្នំចុះត្រជាក់ដល់១៨°Cខណៈនៅភ្នំពេញចុះត្រឹម១៩°C

សេចក្តីជូនដំណឹងថ្ងៃទី៤ ខែមករា ព្យាករថាខ្ពង់រាបត្រជាក់ដល់១៨°C វាលទំនាប និងមាត់សមុទ្រដល់១៩°C រហូតដល់ថ្ងៃទី៦ ខណៈកម្ពស់រលកសមុទ្រជាមធ្យមពី០,៥០ ដល់១,០០ម៉ែត្រ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ដោយសារតែរបបខ្យល់មូសុងឦសានបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមប៉ែន និងលើប្រទេសកម្ពុជា បានធ្វើឱ្យតំបន់ខ្ពង់រាប មានសីតុណ្ហភាពចុះត្រជាក់ដល់ ១៨អង្សាសេ (°C)។ ចំណែក តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ មានធាតុអាកាសចុះត្រជាក់ត្រឹម១៩°C ពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។ បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី០៤ ខែមករានេះ ក្រសួងធនធានទឹក បានបញ្ជាក់ថា តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ។ ចំណែក តំបន់ខ្ពង់រាប មានខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក ។ រីឯតំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ ម៉ែត្រ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15881",
  "languageVersionId": "12739",
  "visibilityVersion": "2",
  "versionToken": "a1.iWy8BWvifp6euwTOY9RL-STWNg9m9ukIojtuikoZYC8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។