ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

តំបន់ជួរភ្នំចុះត្រជាក់ដល់១៨°Cខណៈនៅភ្នំពេញចុះត្រឹម១៩°C

KPS99TV

សេចក្តីសង្ខេប

សេចក្តីជូនដំណឹងថ្ងៃទី៤ ខែមករា ព្យាករថាខ្ពង់រាបត្រជាក់ដល់១៨°C វាលទំនាប និងមាត់សមុទ្រដល់១៩°C រហូតដល់ថ្ងៃទី៦ ខណៈកម្ពស់រលកសមុទ្រជាមធ្យមពី០,៥០ ដល់១,០០ម៉ែត្រ។

ដោយសារតែរបបខ្យល់មូសុងឦសានបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមប៉ែន និងលើប្រទេសកម្ពុជា បានធ្វើឱ្យតំបន់ខ្ពង់រាប មានសីតុណ្ហភាពចុះត្រជាក់ដល់ ១៨អង្សាសេ (°C)។ ចំណែក តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ មានធាតុអាកាសចុះត្រជាក់ត្រឹម១៩°C ពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។

បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី០៤ ខែមករានេះ ក្រសួងធនធានទឹក បានបញ្ជាក់ថា តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ។ ចំណែក តំបន់ខ្ពង់រាប មានខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក ។ រីឯតំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ ម៉ែត្រ៕ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…